អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីឡារី គ្លីនតុន នៅតែមានបំណងចង់ប្រជែងជាមួយលោកត្រាំម្តងទៀត

ចែករំលែក៖

លោកស្រី ហីលឡារីគ្លីនតុន​ នៅតែរក្សាពីគោលបំណងចង់ក្លាយទៅជា​ប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ​២០២០។សារព័ត៌មាន​ CNN ​លោក​ Jeff Zeleny​កាលពីថ្ងៃទី​២៧ខែមករា បានផ្សាយថា លោកស្រី​ហីឡារីគ្លីនតុន​ នៅតែមានបំណងចង់ប្រគួតប្រជេងតំណែងប្រធានាធិបតីអាមេរិក ម្តងទៀតនៅក្នុងឆ្នាំ​២០២០។

ទោះបីមានព័ត៌មានបែបនេះក្តី តែលោកស្រីហ៊ីលឡារីគ្លីនតុន នៅមិនទាន់សម្រេច​ថាតើ នឹងបន្តប្រគួតប្រជេង​ តំណែង ប្រធានាអាមេរិកនៅក្នុងឆ្នាំ​២០២០នៅឡើយទេ ។ ប៉ុន្តែមិត្តភក្តិលោកស្រីហ៊ីលឡារីគ្លីនតោន បានលើកឡើងថា​ លោកស្រីអាចនឹងមិនបន្ត​ប្រគួតប្រជេងឡើយ ដោយបញ្ហាសុខភាព ។

ប៉ុន្តែក្រុមអ្នកឯកទេសវិភាគ​បានលើកឡើងថា លោកស្រី អាចនឹងប្រជេងជាមួយលោកត្រាំម្តងទៀត នៅក្នុងឆ្នាំ​២០២០ ដោយកាលពីឆ្នាំ​២០១៦លោកស្រីចាញ់ លោកដូណាលត្រាំដោយមិនអស់ចិត្ត ។

កាលពីខែ​តុលា​ កន្លងមក លោកស្រីហ៊ីលឡារីគ្លីនតោន ក៏បាន លើកឡើងថា លោកស្រីចង់ក្លាយទៅជាប្រធា នាធិបតីអាមេរិក ។

ប្រសិនបើលោកស្រីហ៊ីលឡារីគ្លីនតុនបន្តឈរឈ្មោះនោះ នៅក្នុងជួគណបក្សប្រជាធិបតេយ្យ និងមានស្ត្រីពីរនាក់ ចេញមុខប្រគួតប្រជេងជាមួយលោកត្រាំ នៅឆ្នាំ២០២០ ។កន្លងមកស្ត្រីដើមកំណើតអាមេរិកកណ្ដាលដំបូងគេ ប្រកាសឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២០

សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Mamala Harris មានដើមកំណើតមកពីទ្វីបអាមេរិកកណ្ដាល បានប្រកាសថា លោកស្រីនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ២០២០ ដើម្បីប្រកួតប្រជែងជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។

សមាជិកព្រឹទ្ធសភានៅរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២១ ខែមករា បានប្រកាសថា លោកស្រីនឹងប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំ២០២០ ដើម្បីកំណត់នូវអនាគតរបស់យើង ក៏ដូចជាតម្លៃរបស់ពលរដ្ឋអាមេរិក ។

លោកស្រី  Harris ជាកូនស្រីរបស់គ្រួរសារអន្តោប្រវេសន៍មកពីឥណ្ឌា និង Jamaica  ហើយលោកស្រីជាស្ត្រីដើមកំណើតមកពីទ្វីបអាមេរិកដំបូងគេ ប្រកាសប្រជែងតំណែងប្រធានាធិបតី។

សមាជិកព្រឹទ្ធសភា ដែលមានអាយុ៥៤ឆ្នាំ បានប្រកាស កាលពីថ្ងៃទី ២១ ខែមករាថា «យើងនឹងរួមគ្នា ធ្វើរឿងនេះ ។ សូមរួបរួមគ្នា ដើម្បីកំណត់អនាគតរបស់យើង ដើម្បីខ្លួនឯង និងកូនចៅរបស់យើង នៅក្នុងប្រទេសរបស់យើង »។

ការប្រកាសរបស់លោកស្រី ទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋអាមេរិកាំង ពិសេសក្រុមជនអន្តោប្រវេសន៍ រស់នៅអាមេរិក ដោយលោកស្រី Mamala Harris ជាកូនគ្រួសារជនអន្តោប្រវេសន៍ បានយលច្បាស់ ពីអារម្មណ៍របស់ក្រុមជនអនោប្រវេសន៍ រស់នៅលើទឹកដីអាមេរិក ខណៈដែលលោកត្រាំបានដាក់គំនាបយ៉ាងខ្លាំង មកលើក្រុមជនអន្តោប្រវេសន៍។

ជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកនៅតែបន្តបិទទ្វារនៅឡើយ ដែលជាការបិទដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក រហូតធ្វើឲ្យមន្ត្រីរដ្ឋការរាប់សិបម៉ឺននាក់ ធ្វើការដោយគ្មានប្រាក់ខែ ៕

...

Hillary Clinton and Donald Trump are tightening their grips on the Democratic and Republican presidential nominations.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print