ស្លាប់១០នាក់ របួស២នាក់​ ពីការបាញ់ប្រហារគ្នានៅមិចស៊ីកូ

ចែករំលែក៖

ការបាញ់ប្រហារនៅក្នុងប្រទេសម៉ិចស៊ីកូ តែងតែកើតឡើងជាញឹក ញ៉ាប់​ក្រោយពេលស្តេចគ្រឿងញៀនត្រូវបានចាប់ខ្លួន បញ្ជូនទៅអាមេរិកនោះ ។ ការបាញ់ប្រហារគ្នាភាគច្រើនកើតឡើងដោយសារតែការប្រជេង ដណ្តើមកាន់កាប់តំបន់និមួយៗរបស់ក្រុមជួញដូរគ្រឿងញៀន​។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា មនុស្ស១០នាក់បានស្លាប់ និង២នាក់ រងរបួស ក្នុងការបាញ់ប្រហារមួយ កាលពីថ្ងៃទី២៧ ខែមករា រវាងក្រោមប្រដាប់អាវុធ ២ក្រុម ស្ថិតនៅរដ្ឋ Guerrero ភាគនិរតីម៉ិចស៊ីកូ ។ 

សេចក្តីថ្លែងការរបស់កម្លាំងសន្តិសុខរដ្ឋាភិបាលបញ្ជាក់ថា ការផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង៣រសៀល នៅជិតទីប្រជុំជន Chilapa ភាគខាងកើតរដ្ឋធានី Chilpancingo។ 

កាំភ្លើងជាច្រើនដើមបានរកឃើញនៅកន្លែងកើតហេតុ ជាមួយសាកសព១០នាក់ និងរថយន្ត២គ្រឿងរងការបំផ្លិចបំផ្លាញដោយសារការផ្ទុះអាវុធ ។ មនុស្ស២នាក់រងរបួស។

ក្រុមប្រដាប់អាវុធ២ក្រុម ហៅខ្លួនឯងថា ជាប៉ូលិសសហគមន៍ បានបាញ់ប្រហារគ្នា ។ មិនទាន់ដឹងច្បាស់ពីមូលហេតុ នាំឲ្យពួកគេបាញ់ប្រហារគ្នានោះឡើយ ។ 

រដ្ឋ Guerrero ជាទីតាំងរមណីយដ្ឋាន Acapuco ដ៏ស្រស់ស្អាត និងល្បីល្បាញ ។ ប៉ុន្តែត្រូវញាំញីដោយសារអំពើហិង្សាកើតឡើងស្ទើរមិនដាច់ នៅក្នុងរដ្ឋរបស់ម៉ិចស៊ីកូមួយនេះ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print