ផ្ទុះដែកកេះហ្គាសស៊កតាមដំបូលស្បូវ ក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នងម៉ដ្ឋ

ចែករំលែក៖

ខេត្តសៀមរាប: ផ្ទះឈើប្រក់ស្បូវមួយខ្នងត្រូវបានអគ្គិភ័យបំផ្លាញអស់ទាំងស្រុង ហើយត្រូវ​បាន​ម្ចាស់​ផ្ទះ​អះអាងថាបណ្តាលមកពីផ្ទុះដែកកេះហ្គាសដែលគាត់ស៊កនឹង​ដំបូលស្បូវ​ហើយត្រូវ​កម្តៅ​ថ្ងៃក្តៅខ្លាំងទើបផ្ទុះជាអណ្តាតភ្លើងឆេះរាលដល់ស្បូវពេញបន្ទុកតែម្តង។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃអាទិត្យ ៧ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប នៅចំណុចត្រពាំងបេង។

មន្ត្រីនគរបាលប៉ុស្តិ៍ ស្រែណូយ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ​ ពិន​ លឿ​ ភេទប្រុស​ អាយុ​៥២ឆ្នាំ និងប្រពន្ធឈ្មោះ​ ពេក​ នៀវ​ អាយុ៤៦ឆ្នាំ រស់នៅភូមិ ឃុំ កន្លែងកើតហេតុខាងលើ ។

អគ្គិភ័យនេះបំផ្លាញផ្ទះឈើប្រក់ស្បូវទំហំ៤ម៉ែត្រ X៦ម៉ែត្រ​ ជញ្ជាំងក្តារមួយចំហៀងលាយស្បូវ និងខូចខាតទ្រព្យសម្បត្តិជាច្រើនមានដូចជាម៉ូតូមួយគ្រឿងម៉ាកហុងដា (វេវ)ប្រាក់រៀលចំនួន​១២៦០,០០០រៀល (មួយលានពីរសែនប្រាំមួយម៉ឺនរៀល)ម៉ាស៊ីនបាញ់ថ្នាំ​​ចំនួន០១គ្រឿង
ម៉ាស៊ីនចាក់ស៊ីឌី(លេបថប់)ចំនួន០២គ្រឿងអាគុយ​កម្លាំង៤០វ៉ុលចំនួនមួយស្រូវចំនួន​១០​ការ៉ុងឯក​សារ​(អត្តសញ្ញាណប័ណ្ណនឹងសំបុត្រកំណើត) មួយចំនួន។​បន្ទាប់ពីមានអគ្គិភ័យនេះកើតឡើង មិនមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល​ស្រុកវ៉ារិន ចេញមកជួយពន្លត់ទាន់ពេលវេលាទេ ព្រោះអង្គភាពទទួលព័ត៌មានយឺតយ៉ាវ និងម៉្យាងផ្ទះនេះនៅដាច់ស្រយ៉ាលពីភូមិ ផ្លូវចូលមិនរួច និងផ្លូវឆ្ងាយរយ:ចម្ងាយជាង១០គីឡូ​ម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុកផង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print