បុរសជាគណនេយ្យក្រុមហ៊ុនម្នាក់ ត្រូវបានជនសង្ស័យវាយដល់ក្នុងផ្ទះបណ្ដាលឲ្យរបួសធ្ងន់ និងប្លន់យកទ្រព្យសម្បត្តិអស់មួយចំនួនធំ

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់ដែលជាគណនេយ្យក្រុមហ៊ុនមួយកន្លែង ត្រូវបានជនសង្ស័យម្នាក់លួចផ្លោះរបងផ្ទះនិងធ្វើសកម្មភាពវាយបណ្ដាលឲ្យរងរបួសសន្លប់ស្តូកស្ដឹង ហើយប្រមូលទ្រព្យសម្បត្តិមានតម្លៃគេចខ្លួនបាត់ កាលពីវេលាម៉ោង២០និង៣០នាទី​ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
   ជនរងគ្រោះឈ្មោះ អ៊ី យ៉ាវជឺ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរគណនេយ្យ ស្នាក់នៅឃ្លាំងថ្មម៉ាប ផ្លូវ២០១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
    ចំណែកជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះ ភេទប្រុស ភិនភាគរាងស្គម កំពស់ប្រហែល១៧០សងទីម៉ែត្រ សម្បុល សណ្តែកបាយ សក់ស្លូតវែង មុខរាងវែង បានលោតផ្លោះរបងឃ្លាំងថ្មម៉ាបចូលផ្ទះជនរងគ្រោះខាងលើ ។
     តាមប្រភពព័ត៌មានបានឲ្យដឹងថា ខណះពេលកើតហេតុ ជនរងគ្រោះដើរចេញពីក្នុងបន្ទប់ ស្រាប់តែជួបជនសង្ស័យនៅខាងមុខ បន្ទប់ ហើយជនសង្ស័យក៏វ៉ៃជនរង គ្រោះ បណ្តាលអោយរងរបួសត្រង់ក្បាលផ្នែកខាងមុខចំហៀងខាងស្តាំ ០១កន្លែង ក្បាលផ្នែកខាងក្រោយ ០១កន្លែង , ដើមដៃខាងស្តាំ០១កន្លែង , កែងដៃខាងស្តាំ០១កន្លែង ដួលសន្លប់តែម្តង។ បន្ទាប់មកជនសង្ស័យក៏បានធ្វើសកម្មភាព យកទូរសព្ទ័កអាយហ្វូន6Plusមួយគ្រឿង និងទូរសព្ទ័ ម៉ាកស៊ូមី(ចិន)មួយគ្រឿង ព្រមទាំងគាស់យកថតតុកដែកមួយ មានលុយនួន១៧០០ដុល្លា , សែកមានទឹកប្រាក់ចំនួន១២០០០ដុល្លារ មួយច្បាប់ រួចលោតផ្លោះរបង់គេចខ្លួនបាត់។
    ក្រោយកើតហេតុ មានថៅកែ ឈ្មោះ យៀក សឹងចូវ ភេទប្រុស អាយុ៤៩ឆ្នាំ បានទូរសព្ទ័រាយការណ៏ប្រាប់ សមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ និងនាំជនរងគ្រោះទៅ សង្គ្រោះនៅមន្ទីពេទ្យឯកជនឈ្មោះ ហុង អិន ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ និង សួរបំភ្លឺពីជនរងគ្រោះ និងប្រមូលវត្ថុតាងជុំវិញកន្លែងកើតហេតុ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print