ស្រុក Locanaនិងស្រុក Borgomezzavalle អាចទិញផ្ទះនៅទីនោះតម្លៃតែ​១អឺរ៉ូ ប៉ុណ្ណោះនឹងទទួលបានប្រាក់រង្វាន់ជិត​១មឺនដុល្លារទៀត

ចែករំលែក៖

ដោយសារតែពលរដ្ឋរស់នៅតិច ហើយកាន់តែតិចទៅពីមួយទៅមួយថ្ងៃ មន្ត្រីស្រុក ស្រុក Locanaនិងស្រុក Borgomezzavalle ក្នុងប្រទេសអីតាលីបានប្រកាសថា និងផ្តល់ប្រាក់រង្វាល់ ក៏ដូចជា​លក់ផ្ទះឲ្យរស់នៅក្នុងតម្លៃតែ ១អឺរ៉ូប៉ុណ្ណោះ​។

មន្ត្រីរដ្ឋាភិបាល ស្រុក  Locana ​ក្នុងតំបន់​ Piedmont ​ភាគឦសាននៃប្រទេសអ៊ីតាលី បានប្រកាសថានឹងផ្តល់ប្រាក់ប្រមាណ​ជាង​១ម៉ឺនដុល្លារ ដល់គ្រួសារណាដែលបានមកតាំងទីលំនៅទីនេះ។

អភិបាលស្រុក​ Locana លោក​ Giovanni Bruno Mattiet ​បានឲ្យដឹងថា ប្រាក់រង្វាន់ខាងលើ នឹងត្រូវចំណាយសម្រាប់រយៈពេល​៣ឆ្នាំ ដោយមានលក្ខណ្ឌ គូស្វាមីភរិយាមកនៅស្រុកតូចមួយលើភ្នំ Alps ហើយត្រូវតែបង្កើតកូនឲ្យបានម្នាក់។

សារព័ត៌មាន​ CNN ​បានដកស្រង់សម្តីលោក​ Mattiet ​បញ្ជាក់ថា​«ពលរដ្ឋនៅក្នុងស្រុកនេះធ្លាក់ចុះជាបន្តបន្ទាប់ ដោយ​ផ្លាស់ទីលំនៅទីកាន់តំបន់ផ្សេងដើម្បីរកការងារធ្វើ។ សាលារៀននៅទីនោះប្រឈមនិងការបិទទ្វារ ដោយមានសិស្សទៅរៀនតិចពេក»។

ចំណែកស្រុកនៅក្បែរនោះដែរគឺស្រុក​ Borgomezzavalle ក៏មានពលរដ្ឋ​ប្រមាណតែ​៣២០នាក់ប៉ុណ្ណោះ ក៏បានប្រកាស់ផ្តល់ប្រាក់រង្វាល់ដល់គូស្វាមីភរិយាណាមករស់នៅទីនេះ ហើយបង្កើតកូនចៅ បានច្រើននោះ។ អភិបាលស្រុក​ ខាងលើឈ្មោះ​ Alberto Preioni បានលើកឡើងថា «រាល់ពលរដ្ឋណាមករស់នៅបង្កើតមុខរបបនៅទីនេះ នឹងទទួលបានប្រាក់រង្វាន់  កាត់បន្ថយពន្ធ និងទិញផ្ទះនៅលើភ្នំមានតម្លៃតែ​១ អឺរ៉ូប៉ុណ្ណោះ​ក្នុងផ្ទះមួយខ្នងដើម្បីរស់នៅ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print