ខេត្ដព្រះសីហនុ៖ នគរបាលប្រឆាំង គ្រឿងញៀនបានបញ្ជូនបុរសម្នាក់ទៅ តុលាការនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ពាក់ព័ន្ធរក្សាទុកថ្នាំញៀនបន្ទាប់ពីឃាត់ ខ្លួននៅថ្ងៃទី៥ ខែធ្នូ វេលាម៉ោង៨យប់ នៅចំណុចផ្លូវអូរ១ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
នគរបាលឱ្យដឹងថា ជនដែលត្រូវ បញ្ជូនទៅតុលាការឈ្មោះ ចាន់ ថុល ហៅ** វិរៈ អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅខេត្ដកំពត បច្ចុប្បន្នស្នាក់នៅនិងមុខ របរមិនពិតប្រាកដ ។ ជាមួយនិងការ ឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនមេតំ ហ្វេតាមីន១កញ្ចប់ ទម្ងន់០,១១ក្រាម ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង ។
តាមរបាយការណ៍នគរបាលបាន បង្ហាញថា ជនសង្ស័យខាងលើនេះត្រូវ បានឃាត់ខ្លួនដោយកម្លាំងនគរបាលការិ យាល័យប្រឆាំងគ្រឿងញៀនសហការ ជាមួយនគរបាលក្រុងព្រះសីហនុនៅផ្លូវ អូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
ប្រភពពីមន្ដ្រីនគរបាលមួយរូបបាន បង្ហើបថា ជនសង្ស័យខាងលើនេះជាមុខ សញ្ញាលក់និងជក់ថ្នាំញៀន ហើយកន្លង ទៅសមត្ថកិច្ចបានតាមដានចាប់ខ្លួនជា យូរមកហើយដែរ ប៉ុន្ដែដោយកន្លងទៅ មិនមានភស្ដុតាងដាក់បន្ទុក ។ ផ្អែក តាមភស្ដុតាងដែលដកហូតបានពីជន សង្ស័យនៅព្រឹកថ្ងៃទី៧ ខែធ្នូ សមត្ថកិច្ច បានសម្រេចកសាងសំណុំរឿងបញ្ជូនជន សង្ស័យខាងលើនេះទៅតុលាការដើម្បី ចាត់តាមច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ