​ចោរ​ប្រើ​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​ម្នាក់​បាន​សម្រេច​ ស្វាគមន៍​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ សភាពការណ៍​អសន្តិសុខ​ចុងឆ្នាំ​២០១៥​ នេះ​ហាក់ដូចជា​កើតឡើង​ផ្ទួនៗ​គ្នា​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​មួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ​ ដែល​បទល្មើស​ទាំងនោះ​ជា​ប្រភេទ​បទល្មើស​លួច​ ប្លន់​ និង​ឃាត់កម្ម​ ។​

​ដោយឡែក​នៅ​ក្នុង​ខណ្ឌ​ ច្បារ​អំពៅ​ កាលពី​ព្រលប់​ ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវ​អាស៊ាន​ ស្ថិត​ក្នុង​ ភូមិ​របោះ​អង្កាញ់​ សង្កាត់​ ព្រែក​ឯង​ មាន​ករណី​ ក្រុម​ ចោរ​ដក​កាំភ្លើង​ភ្ជង់​នារី​ម្នាក់​​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ ស្វាគមន៍​សមត្ថកិច្ច​ ខណ្ឌ​ ច្បារ​អំពៅ​និង​ជា​ការ​ពញ្ញាក់​ស្មារតី​អោយ​រំលឹក​ឡើង​វិញ​ នូវ​គោលនយោបាយ​ “​ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ “​ ។​

​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ សេរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CQ-9185​ ដែល​ត្រូវ​ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​បាន​សម្រេច​មានឈ្មោះ​អ៊ំ​ វណ្ណ​នេ​ត​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​តាម​ប្រភព​ពត៍​មាន​ពី​ក្រុម​ គ្រួសារ​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ នារី​ រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ចេញពី​ផ្សារ​ចំពុះក្អែក​តាម​បណ្តោយ​ផ្លូវ​អាស៊ាន​ សំដៅ​ទៅ​ផ្ទះ​ ។​ ពេល​កំពុង​ជិះ​លើ​ផ្លូវ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក់​បាន​បើក​មក​កៀក​នារី​រង​គ្រោះ​គម្រាម​អោយ​ឈប់​ម៉ូតូ​រួច​ហើយ​ដក​កាំ​ខ្លី​ពី​ចង្កេះ​ភ្ជង់​នារី​រង​គ្រោះ​ ។​ បន្ទាប់​ពី​ដក​កាំភ្លើង​ភ្លង់​ហើយ​ជនសង្ស័យ​ម្នាក់​បាន​ស្ទុះ​មក​យក​ម៉ូតូ​នារី​រង​គ្រោះ​ជិះ​មក​ខាង​ផ្លូវជាតិ​លេខ​១​ គេចខ្លួន​បាត់​ តែ​ម្តង​ ។​

​ក្នុង​ករណី​ភ្ជង់​ប្លន់​យក​ម៉ូតូ​ នេះ​មិន​គ្រោះថ្នាក់​ដល់​នារី​រង​គ្រោះ​នោះ​គ្រាន់តែ​ធ្វើ​អោយ​នាង​ភ័យ​លោះ​ព្រលឹង​ ។​

នេះ​ជា​បទល្មើស​ប្លន់​ថ្មី​មួយ​ ទៀត​កើតឡើង​នៅ​ដើមខែ​ធ្នូ​ចុងឆ្នាំ​២០១៥​នេះ​ ហើយក៍​ជា​ សញ្ញា​បង្ហាញ​ថា​ ក្រុម​ជន​ សង្គម​ង​ងិ​ត​កំពុង​អង្រួន​សន្តិសុខ​នៅ​ក្នុង​ខណ្ឌ​ ហើយក៍​ ជា​ការ​រំញោច​ស្មារតី​អោយ​កងកម្លាំង​សមត្ថកិច្ច​ ត្រូវ​ពង្រឹង​សន្តិសុខ​ឡើង​វិញ​ ៕

IMG-20151207-WA0055ក្មេងស្រីម្ចាស់ម៉ូតូរងគ្រោះ

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print