ជន​មិ​នស្គាល់​មុខ​២​នាក់​ សម្រុកចូល​ទៅ​កាប់​ប្រហារ​អ្នកនេសាទ​វៀតណាម​ជា​ច្រើន​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ អ្នកនេសាទ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ដែល​បាន​បិទមុខ​ជិត​ និង​ដៃ​កាន់​កាំភ្លើងខ្លី​ និង​ ពូថៅ​ បាន​សម្រុកចូល​ទៅ​ទូក​ជន​រង​គ្រោះ​ដោយ​ម្នាក់​យក​កាំភ្លើង​ភ្ជុង​ និង​ ម្នាក់​ទៀត​យក​ពូថៅ​កាប់​ប្រហារ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ​ បណ្តាល​អោយ​សា្ល​ប់​ក្នុង​ថ្លុកឈាម​ ។​

12348251_917739391650802_985249511_n

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​ ចន្លោះ​វាលភក់​ ខាងជើង​កោះ​ក្រ​ញ៉ា​ន​ និង​កោះ​ទន្លា​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ផ្លូវ​ទូក​ ស្រុក​កំពង់លែង​ព្រំប្រទល់​ជាប់​និង​ ខេត្តកំពង់ធំ​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ជិ​ញ​ យ៉ាំ​ង​កុង​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​និង​ស្ត្រី​ម្នាក់​ទៀត​ បាន​ជិះ​កាណូត​ទៅ​អូស​អួន​ដោយ​ប្រើ​ម៉ាស៊ីន​ធំ​ នៅ​ចំណុច​ភូមិ​ស្លត​ ឃុំ​ផ្លូវ​ទូក​ ស្រុក​កំពង់លែង​ ដែល​មាន​កម្មករ​ជា​ច្រើន​ផង​ដែរ​ ប៉ុន្តែ​ទូក​ជន​រង​គ្រោះ​បាន​ចត​នៅ​ឆ្ងាយ​ពី​កម្មករ​អូស​អួន​ ។​ ក្នុង​ពេល​ដែល​ចត​ ក៍​ស្រាប់តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ និង​ ម្នាក់​ទៀត​ប្រដាប់​ដោយ​ពូថៅ​ បាន​ជិះ​បា​ឡា​ជ័រ​ សំដៅ​មក​ទូក​ជន​រង​គ្រោះ​ ក្នុង​ពេល​នោះ​មា្ន​ក់បាន​ដក​កាំភ្លើងខ្លី​ភ្ជុង​ជន​រង​គ្រោះ​ និង​ ម្នាក់​ទៀត​បាន​ដក​ពូថៅ​រួច​ហក់​ចូល​ទៅ​ទូក​ជន​រង​គ្រោះ​កាប់​ប្រហា​ទៅ​លើ​ក្បាល​តែ​ម្តង​ បណ្តាល​អោយ​ជន​រង​គ្រោះ​ រង​របួសធ្ងន់​ក្នុង​ថ្លុកឈាម​ ក្រោយ​ពី​កាប់​ប្រហា​រួច​ជនសង្ស័យ​ទាំង​២​នាក់​ បើក​បា​ឡា​ជ័រ​គេចខ្លួន​បាត់​តែ​ម្តង​ ។​ ចំណែកឯ​ជន​រង​គ្រោះ​បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូរណ៍​ ។​

​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កំពុងស្រាវជ្រាវ​រក​ជន​ដៃដល់​ ដែល​កាប់​ប្រហា​មក​លើ​ជន​រង​គ្រោះ​ដើម្បី​ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕​

12348364_917738861650855_1976695068_n

12348422_917738254984249_1258500186_n

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print