មានតែប្រទេសជាមិត្តប៉ុណ្ណោះ ទើបអាចជួយស្តាសេដ្ឋកិច្ចស៊ីរីឡើងវិញ

ចែករំលែក៖

បច្ចុប្បន្នសង្គ្រំនៅក្នុងប្រទេសស៊ីរី​ ដូចជាបានស្ងប់ស្ងាត់ជាងមុន ដែលជាក្តីសង្ឃឹម ទទួលបានសន្តិភាពនិងសន្តិសុខពេញលេញ ដើម្បីឲ្យប្រទេសដែលរងការបំផ្លាញស្ទើរតែទាំងស្រុងលើកលែងតែទីក្រុង​Damascus ប៉ុណ្ណោះ​។

ចាប់តាំងពីឆ្នាំ​២០១១មកទលពេលនេះស៊ីរីមានតែការបំផ្លាញប៉ុណ្ណោះ​មិនមានការកសាងអ្វីមួយបានឡើយ​ ហើយ​នេះជាពេលវេលាដែលស៊ីរី ត្រូវតែស្វែងរកដៃគូសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិក្រោយសង្គ្រាម ។ ការកសាងនោះ​គឺមិនមានប្រទេសលោកខាងលិច ចូលរួមឡើយមានតែសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់ស៊ីរី ប៉ុណ្ណោះ ហើយសម្ព័ន្ធមិត្តដែលអាចជួយកសាងស៊ីរីបាន មានតែអីរ៉ង ។

ពាក់ព័ន្ធនិងការបំផ្លាញនៅក្នុងសង្គ្រាម តាមអង្គការ​សហប្រជាជាតិ សង្រ្គាមស៊ីរីដែល​​បានផ្ទុះឡើងកាលពី​ឆ្នាំ២០១១មក បានធ្វើឱ្យប្រទេស​​មួយនេះខាត បង់សេដ្ឋកិច្ចជាង ៤០០ពាន់លានដុល្លារ រីឯមនុស្សប្រមាណ ៣៦០,០០០នាក់បានស្លាប់ និងរាប់លានទៀត​ក្លាយ​ជាជនភៀស​ខ្លួន​ទាំងនៅក្នុងស្រុក និងក្រៅ​ប្រទេស។ ដោយឡែក​ការចុះកិច្ច​ព្រមព្រៀងសេដ្ឋកិច្ច​ដំបូងជាមួយអ៊ីរ៉ង់ គឺ​ត្រូវបានធ្វើ​ឡើង​ក្រោយពី​ស្ថានការណ៍​នៅស៊ីរីកាន់តែ​ល្អប្រសើរ ដោយ​សង្គ្រាម​​កាន់តែផុតរលត់​ទៅបន្តិចម្តងៗ ហើយ​​ប្រជាជន​ដែលភៀស​ខ្លួននោះ ក៏បានចាប់ផ្តើម​ត្រឡប់មកស្រុកកំណើត​ពួកគេវិញជា​បណ្តើរៗ​ផងដែរ។

ដោយការប្រើប្រាស់ប្រាក់ដុល្លារធ្វើឲ្យប្រទេសស៊ីរី និងអ៊ីរ៉ង ងាយរង្គ្រោះ​ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ដូច្នេះហើយប្រទេសទាំងពីរបានសម្រេចដើរតាមរុស្ស៊ី ដោយប្រើប្រាស់រូបិយវត្ថុប្រទេសរបស់រៀងៗខ្លួនសម្រាប់ដោះដូរពាណិជ្ជកម្ម វិញ​។

នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុង  Damascus ​បានយលព្រមឲ្យទីក្រុងតេអ៊ីរ៉ង់ ជួយកសាងប្រទេសជាតិឡើងវិញក្រោយសង្គ្រាមបំផ្លាញ ក្នុងនោះមានកសាងកំពង់ផែសមុទ្រ ​និងអភិវឌ្ឍន៍វិស័យ ប្រេង ។

សារព័ត៌មាន​ SANA ​របស់ស៊ីរីបានផ្សាយថា មន្ត្រីជាន់ខ្ពស់ ស៊ីរីនិង អ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀង​១១ចំណុច​ក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយូរអង្វែង។ ក្រៅពីនេះនៅមាន កិច្ចសហប្រតិបត្តិការ​វប្បធម៌ អបរំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ​វិនិយោគសាងសង់លំនៅឋានជាដើម។

នាយករដ្ឋមន្ត្រីស៊ីរី លោក​ImadKhamis​បានលើកឡើងថា នេះជាសារសំខាន់​ឲ្យពិភពលោកបានដឹង ពីកិច្ចសហប្រតិបត្តិការរវាងស៊ីរីនិងអ៊ីរ៉ង  និងផ្តល់លក្ខណងាយស្រួលជួយដល់ក្រុមហ៊ុនអ៊ីរ៉ង វិនិយោគនៅក្នុងប្រទេសស៊ីរីប្រកបដោយប្រសិទ្ធិភាព  យូរអង្វែង ។

ពាក់ព័ន្ធនិងហេដ្ឋារចនាសម្ព័ន្ធ  កិច្ចព្រមព្រៀងក៏បានអនុញ្ញាត្តិឲ្យជួសជុលឡើងវិញនៅកំពុងផែសមុទ្រ​Tartus​និង​Latakia​ព្រមសាងសាងសង់រោងច័ក្រថាមពល អគ្គិសនី​យ មានកម្លាំង​៥៤០​មេហ្គាវ៉ាត។

ប៉ុន្តែចំណុចដែលចាប់អារម្មបំផុតនោះគឺស៊ីរីនិងអ៊ីរ៉ង់បានព្រមព្រៀងគ្នា ប្រើប្រាស់ប្រាក់របស់ប្រទេសទាំងពីរនៅក្នុងការដោះដូរពាណិជ្ជកម្ម ដោយមិនប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដូចមុនទៀតឡើយ។ នេះជាវិធីសាស្ត្រប្រកប​ដោយប្រសិទ្ធិភាព​ដែលប្រទេសជាច្រើនបានអនុម័ត ក្រោយរងការគំនាបលើវិស័យសេដ្ឋកិច្ច ពីអាមេរិក ។

 

ប្រធានការិយាល័យពាណិជ្ជកម្មស៊ីរី លោក​ Mohamad Hamsho​បានបញ្ជាក់ថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា​ គឺបានឆ្លងផុតរាល់ឧបស័គរារាំង​ ដល់ទំនាក់ទំនងពាណិជ្ជកម្ម ដោយសារតែ ប្រទេសទាំងពីរ មិនប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ធ្វើការដោះដូរ។

អ៊ីរ៉ង់រងគំនាបយ៉ាងខ្លាំង​ចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាលត្រាំឡើងកាន់តំណែងដឹកនាំអាមេរិក ដោយលោក បាន ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ​កាលពីឆ្នាំ​២០១៥​ ។ បន្ទាប់មកអាមេរិក បានបង្កើនការដាក់ទណ្ឌកម្មឡើងវិញ ដោយចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ថា​បានបំពាន់ច្បាប់ដោយផលិតអាវុធមីស៊ីលជាច្រើន​ទៀត ដែលអាចគំរាមកំហែងដល់ អាមេរិកនិងអឺរ៉ុប ។

ពាក់ព័ន្ធនិងស្ថានភាពសេដ្ឋកិច្ចរបស់អ៊ីរ៉ងវិញ ក្រោយរងការដាក់ទណ្ឌកម្មពីអាមេរិក ​ប្រធានាធិបតីអ៊ីរ៉ង់បានសារភាពទទួលស្គល់ថា ស្ថានភាពសេដ្ឋកិច្ច របស់​អ៊ីរ៉ង់ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកបំផុត មិនធ្លាប់មានក្នុងរយៈពេល​៤០ឆ្នាំកន្លងមក ។

ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកប្រឈមនឹងស្ថាន​ភាពសេដ្ឋកិច្ចដ៏លំបាកបំផុតក្នុងរយៈពេល៤០ឆ្នាំ ហើយសហរដ្ឋអាមេរិក តែមិនមែនជារដ្ឋាភិបាលរបស់លោកនោះទេ ដែលត្រូវថ្កោលទោសសម្រាប់ស្ថានភាពមួយនេះ។

កាលពីឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយ​ក្លេអ៊ែរអន្តរជាតិ ជាមួយនឹងអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មទាំងអស់មកវិញ។

ក្រុមកម្មករ ដែលរួមទាំងតៃកុងរថយន្តធំ កសិករ និងឈ្មួញ ចាប់តាំងពីពេលនោះមក បាននាំគ្នាតវ៉ាប្រឆាំងនឹងការលំបាកផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ដែលនាំឲ្យមានការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខផងដែរ។

យោងតាមវែបសាយប្រធានាធិបតីអ៊ីរ៉ង់ បានឲ្យដឹងថា “ថ្ងៃនេះ ប្រទេសអ៊ីរ៉ង់ កំពុងប្រឈមសំពាធធំបំផុត និងទណ្ឌកម្មសេដ្ឋកិច្ច ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ” ។

លោករូហានី បានបន្តថា ថ្ងៃនេះ បញ្ហារបស់ពួកយើង គឺដោយសារតែសំពាធពីអាមេរិក និងប្រទេសដើរតាមពួកគេ ហើយរដ្ឋាភិបាលអ៊ីស្លាមរបស់លោក មិនមែនជាអ្នកដែលត្រូវថ្កោលទោសនោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print