កិច្ចពិភាក្សាជាន់ខ្ពស់រវាងគណប្រតិភូពាណិជ្ជកម្ម ចិន និងអាមេរិក ធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី៣០ខែមករា ។ ក្រុមអ្នកតាមដាននៃកិច្ចពិភាក្សលើកឡើងថា ប្រទេសទាំងពីរពិបាកឈានដល់កិច្ចព្រមព្រៀង បញ្ជប់ វិបត្តិខ្លាំងណាស ។ប្រទេសទាំងពីរនឹងបន្តប្រឈមមុខដាក់គ្នាកាន់តែតានតឹងថែមទៀត ។
ដោយមិនមានសញ្ញាវជ្ជមាន បណ្តាប្រទេសជុំវិញពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដោយសង្គ្រាមនោះ មិនមានភាគីណាមួយជាអ្នកឈ្នះឡើយ ហើយអ្នកចាញ់វិញក៏មិនមែនតែអាមេរិកឬចិននោះដែរគឺពិភពលោកទាំងមូលជាអ្នកបរាជ័យ ដោយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ។
ដោយហេតុនោះហើយបានជាប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់អាមេរិក ក្នុងនោះមានអូស្ត្រាលីជា ដើម បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ពិចារណាឡើងវិញនៅសង្គ្រាមពាណិជ្ជកម្មជាមួយចិន។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីMarise Payne ថ្លែងសន្តរកថាពេលបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ថា ប្រធានាធិបតីអាមេរិកដូណាលត្រាំ គួរតែមានវិធានការផ្សេង ដើម្បីបញ្ជប់សង្គ្រាមពាណិជ្ជកម្ម មិនត្រូវអូសបន្លាយជាមួយទីក្រុងប៉េកាំងឡើយ។
នៅពេលនេះដែរ សហរដ្ឋអាមេរិក និងចិន បានចូលរួមជុំសំខាន់នៃកិច្ចពិភាក្សាស្តីពីបញ្ហាសង្រ្គាមពាណិជ្ជកម្មកាលពីថ្ងៃទី៣០ខែមករាហើយបន្តខ្វែងគំនិតគ្នាលើការទាមទាររបស់ទីក្រុងវ៉ាស៊ីងតោនសម្រាប់កំណែទម្រង់សេដ្ឋកិច្ចតាមរចនាសម្ព័ន្ធពីទីក្រុងប៉េកាំង នឹងធ្វើឲ្យពួកគេពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀង មុនការដំឡើងពន្ធសហរដ្ឋអាមេរិក ចូលជាសុពលភាពនៅថ្ងៃទី២ ខែមិនា ខាងមុខនេះ។
ភាគីទាំង២ នឹងជួបជួបគ្នានៅឯសេតវិមាន នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់បំផុតរបស់ពួកគេ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោកហ្ស៊ី ជីងពីង បានព្រមព្រៀងគ្នាលើការបញ្ឈប់សង្រ្គាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃរបស់ពួកគេ កាលពីខែធ្នូ។
អ្នកដែលនៅជិតស្និតនឹងកិច្ចពិភាក្សានេះ និងក្រុមអ្នកជំនាញពាណិជ្ជកម្ម ដែលកំពុងឃ្លាំមើលពួកគេ បាននិយាយថា មាននូវការបង្ហាញយ៉ាងច្បាស់ថា ក្រុមមន្រ្តីចិន ចង់លើកឡើងពីបញ្ហាស្នូលនៃការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីការពារកម្មសិទ្ធិបញ្ញាសហរដ្ឋអាមេរិក និងបញ្ចប់គោលនយោបាយដែលទីក្រុងវ៉ាស៊ីងតោន អះអាងថា បានបង្ខំឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិកផ្ទេរបច្ចេកវិទ្យាទៅកាន់ក្រុមហ៊ុនចិន។
ការប្តឹងផ្តល់របស់សហរដ្ឋអាមេរិក ជាមួយនឹងការចោទប្រកាន់ចិនថាបានលួចការណ៍សម្ងាត់ពាណិជ្ជកម្មសហរដ្ឋអាមេរិក និងយុទ្ធនាការជាប្រព័ន្ធដើម្បីទទួលបានក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ដោយរដ្ឋបាលរបស់លោកត្រាំ ដើម្បីដំឡើងពន្ធ២៥០ពាន់លានុដល្លារនៃការនាំចូលទំនិញចិន៕