បច្ចុប្បន្នសង្គ្រំនៅក្នុងប្រទេសស៊ីរី ដូចជាបានស្ងប់ស្ងាត់ជាងមុន ដែលជាក្តីសង្ឃឹម ទទួលបានសន្តិភាពនិងសន្តិសុខពេញលេញ ដើម្បីឲ្យប្រទេសដែលរងការបំផ្លាញស្ទើរតែទាំងស្រុងលើកលែងតែទីក្រុងDamascus ប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ២០១១មកទលពេលនេះស៊ីរីមានតែការបំផ្លាញប៉ុណ្ណោះមិនមានការកសាងអ្វីមួយបានឡើយ ហើយនេះជាពេលវេលាដែលស៊ីរី ត្រូវតែស្វែងរកដៃគូសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិក្រោយសង្គ្រាម ។ ការកសាងនោះគឺមិនមានប្រទេសលោកខាងលិច ចូលរួមឡើយមានតែសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់ស៊ីរី ប៉ុណ្ណោះ ហើយសម្ព័ន្ធមិត្តដែលអាចជួយកសាងស៊ីរីបាន មានតែអីរ៉ង ។
ពាក់ព័ន្ធនិងការបំផ្លាញនៅក្នុងសង្គ្រាម តាមអង្គការសហប្រជាជាតិ សង្រ្គាមស៊ីរីដែលបានផ្ទុះឡើងកាលពីឆ្នាំ២០១១មក បានធ្វើឱ្យប្រទេសមួយនេះខាត បង់សេដ្ឋកិច្ចជាង ៤០០ពាន់លានដុល្លារ រីឯមនុស្សប្រមាណ ៣៦០,០០០នាក់បានស្លាប់ និងរាប់លានទៀតក្លាយជាជនភៀសខ្លួនទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ ដោយឡែកការចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចដំបូងជាមួយអ៊ីរ៉ង់ គឺត្រូវបានធ្វើឡើងក្រោយពីស្ថានការណ៍នៅស៊ីរីកាន់តែល្អប្រសើរ ដោយសង្គ្រាមកាន់តែផុតរលត់ទៅបន្តិចម្តងៗ ហើយប្រជាជនដែលភៀសខ្លួននោះ ក៏បានចាប់ផ្តើមត្រឡប់មកស្រុកកំណើតពួកគេវិញជាបណ្តើរៗផងដែរ។
ដោយការប្រើប្រាស់ប្រាក់ដុល្លារធ្វើឲ្យប្រទេសស៊ីរី និងអ៊ីរ៉ង ងាយរង្គ្រោះពីការដាក់ទណ្ឌកម្មរបស់អាមេរិក ដូច្នេះហើយប្រទេសទាំងពីរបានសម្រេចដើរតាមរុស្ស៊ី ដោយប្រើប្រាស់រូបិយវត្ថុប្រទេសរបស់រៀងៗខ្លួនសម្រាប់ដោះដូរពាណិជ្ជកម្ម វិញ។
នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុង Damascus បានយលព្រមឲ្យទីក្រុងតេអ៊ីរ៉ង់ ជួយកសាងប្រទេសជាតិឡើងវិញក្រោយសង្គ្រាមបំផ្លាញ ក្នុងនោះមានកសាងកំពង់ផែសមុទ្រ និងអភិវឌ្ឍន៍វិស័យ ប្រេង ។
សារព័ត៌មាន SANA របស់ស៊ីរីបានផ្សាយថា មន្ត្រីជាន់ខ្ពស់ ស៊ីរីនិង អ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀង១១ចំណុចក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយូរអង្វែង។ ក្រៅពីនេះនៅមាន កិច្ចសហប្រតិបត្តិការវប្បធម៌ អបរំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ វិនិយោគសាងសង់លំនៅឋានជាដើម។
នាយករដ្ឋមន្ត្រីស៊ីរី លោកImadKhamisបានលើកឡើងថា នេះជាសារសំខាន់ឲ្យពិភពលោកបានដឹង ពីកិច្ចសហប្រតិបត្តិការរវាងស៊ីរីនិងអ៊ីរ៉ង និងផ្តល់លក្ខណងាយស្រួលជួយដល់ក្រុមហ៊ុនអ៊ីរ៉ង វិនិយោគនៅក្នុងប្រទេសស៊ីរីប្រកបដោយប្រសិទ្ធិភាព យូរអង្វែង ។
ពាក់ព័ន្ធនិងហេដ្ឋារចនាសម្ព័ន្ធ កិច្ចព្រមព្រៀងក៏បានអនុញ្ញាត្តិឲ្យជួសជុលឡើងវិញនៅកំពុងផែសមុទ្រTartusនិងLatakiaព្រមសាងសាងសង់រោងច័ក្រថាមពល អគ្គិសនីយ មានកម្លាំង៥៤០មេហ្គាវ៉ាត។
ប៉ុន្តែចំណុចដែលចាប់អារម្មបំផុតនោះគឺស៊ីរីនិងអ៊ីរ៉ង់បានព្រមព្រៀងគ្នា ប្រើប្រាស់ប្រាក់របស់ប្រទេសទាំងពីរនៅក្នុងការដោះដូរពាណិជ្ជកម្ម ដោយមិនប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដូចមុនទៀតឡើយ។ នេះជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធិភាពដែលប្រទេសជាច្រើនបានអនុម័ត ក្រោយរងការគំនាបលើវិស័យសេដ្ឋកិច្ច ពីអាមេរិក ។
ប្រធានការិយាល័យពាណិជ្ជកម្មស៊ីរី លោក Mohamad Hamshoបានបញ្ជាក់ថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា គឺបានឆ្លងផុតរាល់ឧបស័គរារាំង ដល់ទំនាក់ទំនងពាណិជ្ជកម្ម ដោយសារតែ ប្រទេសទាំងពីរ មិនប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ធ្វើការដោះដូរ។
អ៊ីរ៉ង់រងគំនាបយ៉ាងខ្លាំងចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាលត្រាំឡើងកាន់តំណែងដឹកនាំអាមេរិក ដោយលោក បាន ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ។ បន្ទាប់មកអាមេរិក បានបង្កើនការដាក់ទណ្ឌកម្មឡើងវិញ ដោយចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ថាបានបំពាន់ច្បាប់ដោយផលិតអាវុធមីស៊ីលជាច្រើនទៀត ដែលអាចគំរាមកំហែងដល់ អាមេរិកនិងអឺរ៉ុប ។
ពាក់ព័ន្ធនិងស្ថានភាពសេដ្ឋកិច្ចរបស់អ៊ីរ៉ងវិញ ក្រោយរងការដាក់ទណ្ឌកម្មពីអាមេរិក ប្រធានាធិបតីអ៊ីរ៉ង់បានសារភាពទទួលស្គល់ថា ស្ថានភាពសេដ្ឋកិច្ច របស់អ៊ីរ៉ង់ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកបំផុត មិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំកន្លងមក ។
ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកបំផុតក្នុងរយៈពេល៤០ឆ្នាំ ហើយសហរដ្ឋអាមេរិក តែមិនមែនជារដ្ឋាភិបាលរបស់លោកនោះទេ ដែលត្រូវថ្កោលទោសសម្រាប់ស្ថានភាពមួយនេះ។
កាលពីឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ជាមួយនឹងអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មទាំងអស់មកវិញ។
ក្រុមកម្មករ ដែលរួមទាំងតៃកុងរថយន្តធំ កសិករ និងឈ្មួញ ចាប់តាំងពីពេលនោះមក បាននាំគ្នាតវ៉ាប្រឆាំងនឹងការលំបាកផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ដែលនាំឲ្យមានការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខផងដែរ។
យោងតាមវែបសាយប្រធានាធិបតីអ៊ីរ៉ង់ បានឲ្យដឹងថា “ថ្ងៃនេះ ប្រទេសអ៊ីរ៉ង់ កំពុងប្រឈមសំពាធធំបំផុត និងទណ្ឌកម្មសេដ្ឋកិច្ច ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ” ។
លោករូហានី បានបន្តថា ថ្ងៃនេះ បញ្ហារបស់ពួកយើង គឺដោយសារតែសំពាធពីអាមេរិក និងប្រទេសដើរតាមពួកគេ ហើយរដ្ឋាភិបាលអ៊ីស្លាមរបស់លោក មិនមែនជាអ្នកដែលត្រូវថ្កោលទោសនោះទេ៕