នគរបាលខេត្តកែបម្នាក់ ស្លាប់ត្រូវគ្រាប់កាំភ្លើង មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្ត​កែប ៖ ស្នូរគ្រាប់កាំភ្លើងមួយគ្រាប់បានធ្វើឲ្យមន្ត្រី​នគរបាល​ខេត្ត​កែប​ម្នាក់​ស្លាប់​នៅក្នុង​ថ្លុកឈាម ដោយមិន ដឹងមូលហេតុ ខណៈប្រភពព័ត៌មានថា បាញ់សម្លាប់ខ្លួនឯង ។ ហេតុការណ៍នេះកើតឡើងកាលពី​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង-ខេត្តកែប ។

យោងតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឌៀប មៀន ភេទ​ប្រុស អាយុ៤៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ខេត្ត​កែប មាន​ទីលំនៅ​ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

មិនមានប្រភព័ត៌មានបញ្ជាក់ឲ្យដឹងនៅមុនពេលជនរងគ្រោះស្លាប់ផ្តើមឡើងពីមូលហេតុអ្វីនោះទេ ។ ប៉ុន្តែតាមការ ឲ្យដឹងពី​មន្ត្រី​នគរបាល​ដែលប្រចាំការ​ជាមួយ​គ្នាថា នៅយប់ថ្ងៃកើតហេតុបានឮ​ស្នូរ​អាវុធ​ផ្ទុះ​ឡើងត្រង់​ចំណុច​ព្រះ​រាជ​ដំណាក់ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប នៅពេលនោះក៏នាំគ្នាចុះទៅពិនិត្យ ស្រាប់តែ​ឃើញ​នគរបាល​រូបនេះដេក​ស្លាប់ ក្នុង​ថ្លុកឈាម​ ជាមួយ​កាំភ្លើង​អាកា​មួយ​ដើម​នៅ​ក្បែរ​នោះ ។

យោងតាមមន្ត្រីជំនាញដែលបានចុះធ្វើកោសលវិច័យសពឃើញ​ថា ជនរងគ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​បាញ់​ចំ​បំពង់ក ហើយ​ចុង​គ្រាប់កាំភ្លើង​ធ្លុះ​ទៅ​ផ្នែក​ខាងក្រោយ ។

ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ខាងលើ បាន​ប្រគល់​ឱ្យ​សាច់ញាតិ និង​ជួយ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ។ តាម​ការ​បញ្ជាក់​ពី​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ផឹកស្រា​ជា​ប្រចាំ និង​មាន​ជំងឺ​ប្រចាំ​កាយ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print