​អាមេរិកប្រកាសព័ត៌មាន ស្តីពីជំនួបកំពូលលើកទីពី​រជាមួយកូរ៉េខាងជើងនៅដើមសប្តាហ៍ក្រោយ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក​កាលពីថ្ងៃទី៣១ ខែមករា ​បានប្រកាសថា​ លោកនឹងប្រកាសពីពេលវេលាជាក់លាក់និងទីកន្លែងសម្រាប់ជំនួបពិភាក្សាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន​នៅសេតវិមាន​ លោកត្រាំបានបញ្ជាក់ថា​«ខ្ញុំគិតថា​ភាគច្រើន អ្នកទាំងអស់គ្នា បានដឹកពីទីតាំងសម្រាប់ជំនួបលើកទីពីរ ថានៅទីណា។​ខ្ញុំគិតថា នោះមិនមែនជាអាថ៍កំបាំងឡើយ​ ហើយយើងនឹងធ្វើការប្រកាស់នៅដើមសប្តាហ៍ក្រោយនេះ »។

ជំនួបលើកទីពីរនេះ​អាចនឹងធ្វើឡើងនៅក្នុង ប្រទេសតំបន់អាស៊ី​ ក្នុងនោះមានតំបន់អាស៊ាន​ដែលជំនួបលើកទីមួយបានធ្វើឡើងដោយជោគជ័យ​នៅប្រទេសសឹង្ហបុរី ។

ជាប្រវត្តិសាស្ត្រ លោកដូណាល់ ត្រាំ បានជួបជំនួបកំពូលជាមួយលោក គីម នៅសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ២០១៨ ជំរុញឲ្យបុរសខ្លាំងកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ។ ធ្លាប់មានការរិះគន់ពីក្នុងប្រទេសថា ប្រធានាធិបតីអាមេរិក មិនបានខ្នះខ្នែងនោះទេ នៅក្នុងការឈានដល់រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក្រោយជំនួបកំពូលលើកទី១មកនោះ ។ 

នាយកស៊ើបការសម្ងាត់អាមេរិក Dan Coasts កាលពីថ្ងៃអង្គារ និយាយថា កូរ៉េខាងជើងនៅតែរក្សាអាវុធនុយ​ក្លេអ៊ែរ ក្នុងនោះគេចាត់ទុកថា ជាការសង្គ្រោះអាយុជីវិតនៃរបបដឹកនាំមួយនេះ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍លោកដូ​ណាល់ ត្រាំ បានឆ្លើយតបវិញថា ខ្ញុំមិនយល់ស្រប ចំពោះអ្វីដែលគេបានលើកឡើងនោះទេ ខ្ញុំគិតវា ខ្ញុំគ្មានកំហុសទេ មានតែពេលវេលាប៉ុណ្ណោះបញ្ជាក់ប្រាប់ការពិតបាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print