ចាញ់បោកគេតាមរយៈហ្វេសប៊ុកអស់ជិត២០ម៉ឺនដុល្លារ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យ៣៩ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបានសម្រេចតែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលាដោយសារចាញ់បោកគេតាមហ្វេសប៊ុកអស់ជិត២០ម៉ឺនដូល្លារ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ងួន វណ្ណារី ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូវ័ន្ដ និងមានស្រុកកំណើតនៅភូមិ សំបួរមាស ខ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានអោយដឹងថា  ខ្លួនចាញ់បោកគេតាមហ្វេសប៊ុកអស់លុយជិត២០ម៉ឺនដូល្លារនិងត្រូវប្ដីស្ដីបន្ទោសទើបរត់ចេញពីផ្ទះមកលោតទឹកសម្លាប់ខ្លួនតែម្ដង។
 ក្រោយពីលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារួចធ្វើអោយអ្នកធ្វើដំណើរឆ្លងកាត់មានការភ្ញាក់ផ្អើលនាំគ្នាឈរចោមរោមមើលពីស្ពានទៅលើផ្ទៃទឹក លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញអ្នកនេសាទបានជួយស្រង់ស្ត្រីរងគ្រោះចេញពីក្នុងទឹកនិងយកប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍ស្រះចក និងទាក់ទងទៅក្រុមអោយមកទទួលស្ត្រីរងគ្រោះយកទៅផ្ទះវិញ ៕ សុខា សែនជ័


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print