បើកលឿនមិនប្រយ័ត្ន ជ្រុលបុករ៉ឺម៉កស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូមួយគ្រឿងមិនបានប្រុងប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កចតចោលបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍១១រោចខែបុស្ស ឆ្នាំច​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង០០នាទីត្រង់ចំណុចដីឡូតិ៍ឈ្មោះលាងមុំភូមិស្រែដូនតូចសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA C125ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GZ-8454 ធ្វើដំណើរលើផ្លូវលេខ៤២ ក្នុងទិសដៅពីត្បូងទៅជើង បើក​បរ​ដោយឈ្មោះ ហៀង ហៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិរោងគោឃុំយុទ្ធសាមគ្គីស្រុកឧតុង្គខេត្តកំពង់ស្ពឺ(ស្លាប់នៅកន្លែងកើតហេតុ)លុះមកដល់ផ្លូវបែកជាបីបានជ្រុលចង្កូតទៅបុកជាមួយរ៉ឺម៉កឈប់ស្ងៀមក្នុងដីឡូត៍មួយគ្រឿងគ្មានពាក់ស្លាកលេខ(មិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់ ) នៅឡើយ។

សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់បណ្តាលអោយមានមនុស្សស្លាប់នេះគឺបណ្តាលមកពីជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានគ្រោះថ្នាក់បែបនេះ សមត្ចកិច្ចបន្តថា ករណីនេះបណ្តាលអោយមនុស្ស(អ្នកបើកម៉ូតូ)ស្លាប់ម្នាក់និងខូចខាតម៉ូតូយ៉ាងតំណំ និងខូចរទេះរ៉ឺម៉កតិចតួច។

បច្ចុប្បន្នសពជនតងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្តះពុទ្ធសាសនានៅស្រុកកំណើត ៕ ធឿន ព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print