បាក់ទំនប់នៅប្រេស៊ីលស្លាប់កើនឡើង​ជាបន្តបន្ទាប់

ចែករំលែក៖

មកទលពេលនេះមានអ្នកស្លាប់ កើនឡើងដល់ទៅ​១១០នាក់ហើយ និង មានអ្នកបាត់ខ្លួន​​២៣៨នាក់ នៅឡើយ ។ ​ គ្រួសារជនរង្គ្រោះ បានបាត់បន់ក្តីសង្ឃឹមស្វែងរកអ្នកដែលនៅរស់​ក្រោយការបាក់ទំនប់នៅភាគអាគ្នេយ៍ប្រេស៊ីល។

គិតដល់យប់ថ្ងៃទី​៣១ខែមករា​ ចំនួនអ្នកស្លាប់ ដោយ​ការបាក់ទំនប់កើនឡើងដល់​១១០នាក់ហើយ ។ក្រុមជួយ សង្គ្រោះរកមិនឃើញអ្នកដែលនៅរស់ក្រោយការបាក់ទំនប់​តាំងពីថ្ងៃទី​២៦ខែមករា​។ចំនួនអ្នកស្លាប់អាចនឹងកើនឡើងរហូតដល់ទៅ​៣៦០នាក់នឹងប្រែក្លាយគ្រោះថ្នាក់ខាងលើ​ទៅជាសោកនាដកម្មទ្រងទ្រាយធំបំផុត មិនធា្លប់មានក្នុងប្រវត្តិសាស្ត្រប្រេស៊ីលលើវិស័យរ៉ែ​ ។

លោក Flavio Godinho អ្នកនាំពាក្យនៃផ្នែកការពារស៊ីវិលរដ្ឋMinas ទទួលបន្ទុករៀបចំការជួយសង្គ្រោះ ថ្លែងទៅកាន់សារព័ត៌មានថា ពេលនេះចំនួនអ្នកស្លាប់មាន១១០នាក់ ហើយមនុស្ស២៣៨នាក់បាត់ខ្លួន រួចចំនួននោះនឹងមានការកើនឡើង។

កាលពីថ្ងៃទី២៧មករា ប្រជាជនដែលកំពុងមានការក្ដុកក្ដួល ដោយសារការបាក់ទំនប់រ៉ែVALE កាលពីថ្ងៃទី២៥ មករានោះ បានភ័យចលាចលនឹងស្នូរស៊ីរ៉ែនបន្លឹឡើង ព្រមានពីការបាក់ទំនប់រ៉ែមួយទៀត។ ការប្រកាសអាសន្នក្រោយមកបានលុបចោលវិញ។ លោក Flavio Godinho អះអាងថា ពុំមានគ្រោះថ្នាក់នៃការបាក់ទំនប់ទី២នោះឡើយ។ ការរុករកអ្នកបាត់ខ្លួនបានបន្តទៀត តាមឧទ្ធម្ភាគចក្រ និងនៅលើដីជាមួយជំនួយរបស់សុនខ។ ទំនប់រ៉ែដែលបាក់នោះនៅពុំទាន់ដឹងមូលហេតុច្បាស់នៅឡើយ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print