អាមេរិកកំពុងទទួលរងនៅអាកាសធាតុត្រជាក់មិនធ្លាប់មានពីមុនមក ដោយតំបន់ខ្លះត្រជាក់ជាង ប៉ូលខាងត្បូងផែនដីទៅទៀត ។ សារព័ត៌មានCNN បានផ្សាយថា សូម្បីតែពលរដ្ឋអាមេរិក ដែលសមទៅនឹងអាកាសធាតុត្រជាក់នាពេលកន្លងមក ក៏មិនអាចស៊ូទ្រាំនិងអាកាសធាតុត្រជាក់នាពេលនេះដែរ។ អាកាស់ធាតុត្រជាក់ខ្លាំងចាប់ពីតំបន់ Dakota រហូតដល់ Long Island ។
នៅពេលនេះពលរដ្ឋអាមេរិកប្រមាន២១២លាននាក់ស្មើ និង ៧២ភាគរយនៃពលរដ្ឋអាមេរិក រស់នៅក្នុងសីតុណ្ហភាព ក្រោមសូន្យអង្សាសេ ចាប់តាំងពីថ្ងៃទី៣០ខែមករា ដល់ថ្ងៃទី៤ខែកុម្ភៈនេះ។ នៅក្នុងរដ្ឋ Mennesota មានសីតុណ្ហភាព ក្រុមសូន្យ ដល់ទៅ-៧០ អង្សាសេ និងតំបន់ខ្លះ -៥០អង្សាសេ ។
បញ្ហាអាកាសធាតុត្រជាក់ខ្លាំង បាននិងកំពុងវាយប្រហារជីវិតមនុស្ស សត្វ យ៉ាងរន្ធត់ នៅក្នុងតំបន់ Midwest ក៏ដូចបណ្តារដ្ឋមួយចំនួនទៀតនៅ សហរដ្ឋអាមេរិក ។ ជាក់ស្តែងរហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អះអាងថា មនុស្ស១២នាក់រួចមកហើយ បានបាត់បង់ជីវិតទាក់ទងបញ្ហាអាកាសធាតុនេះ ។
ក្រុមព្យាករណ៍អាកាសធាតុបញ្ជាក់ថា អាកាសធាតុនឹងត្រជាក់ខ្លាំងទៀត នៅចុងសប្តាហ៍នេះ ដែលសីតុណ្ហភាពត្រជាក់រហូតដល់ក្រោមសូន្យ-៣០អស្សាសេ ។
ប្រភពផ្សាយថា នៅរដ្ឋ Massachusett, New York និង Pennsylvania អាកាសធាតុក៏ត្រជាក់ខ្លាំងណាស់ដែរ ។ នៅ Bostonវិញ ពេលយប់ អាកាសធាតុ ស្ថិតក្នុងកម្រិតសូន្យ-២១អង្សាសេ ។ មន្ត្រីបានបញ្ជាក់ថា អាកាសធាតុត្រជាក់បណ្តាលឲ្យមនុស្ស១២នាក់បាត់បង់ជីវិត នៅទូទាំងតំបន់ Midwest ។ ជនរងគ្រោះខ្លះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធជាមួយអាកាសធាតុនេះ ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរាប់រយករណី ដោយសារបញ្ហាអាកាសធាតុនេះ ។
ជើងហោះហើរជាង២៥០០ជើងត្រូវបានលុបចោល និងជាង៣៥០០ជើងត្រូវប្រកាសពន្យារពេលហោះហើរកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ ជើងហោះហើរទាំងនោះភាគច្រើនចេញពីអាកាសយានដ្ឋានអន្តរជាតិ O’Hare ទីក្រុង Chigago និងអាកាសយានដ្ឋានអន្តរជាតិ Midway ។ ទ្វារសាលារៀនជាច្រើនខ្នង ក្រុមហ៊ុន អាជីវកម្ម ទំនិញ ជួញដូរ ទាំងឡាយ ត្រូវបិទទ្វារទាំងស្រុង ។ គេមានការព្រួយបារម្ភណាស់ដែរ ដល់ជីវិត អ្នកគ្មានទីជម្រកត្រឹមត្រូវ ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតដោយសារតែបញ្ហានេះ ។
ទីភ្នាក់ងារព្យាករណ៍សីតុណ្ហភាពបានញ្ជាក់ថា នៅតាមរដ្ឋមួយចំនួន សីតុណ្ហភាពចុះត្រជាក់ចន្លោះពីសូន្យ-១៧ដល់សូន្យ-៤៨អង្សាសេ ៕