ភ្នំពេញ៖ ថ្ងៃទី១ ខែកុម្ភៈ កាលពី៦ឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជា មានព្រះរាជពិធីជាប្រវត្តិសាស្ត្រមួយគឺព្រះរាជពិធីថ្វាយព្រះភ្លើង នៃព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ថ្ងៃទី១ នៃព្រះរាជពិធីថ្វាយព្រះភ្លើងគឺជាព្រះរាជពិធី ដង្ហែព្រះបរមសព ពីព្រះទីនាំងមហាមន្ទីរនឺព្រះបរមរាជវាំង ឆ្ពោះទៅកាន់ទីព្រះមេរុ នាខាងមុខសារមន្ទីរជាតិ ប្រជានុរាស្ត្រខ្មែររាប់ម៉ឺននាក់បានចូលរួមថ្វាយព្រះរាជដំណើរ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីស្រឡាញ់នៃខ្លួនប្រកបដោយភាពក្ដុកក្ដួលរន្ធត់ជាពន់ពេក៕
...
ដោយ៖ សុខ ខេមរា