រត់​ម៉ូតូឌុប​ដឹក​ប៉ះ​ចំ​ចោរ​ដល់ទី​សា្ង​ត់​វាយ​ប្លន់​យក​បាត់​ ពេល​ទៅ​ប្តឹង​ សមត្ថកិច្ច​ថា​ជា​រឿងប្រឌិត​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ ដើម្បី​ឲ្យ​ជួយ​អន្ដរាគមន៍​តាម​រក​ម៉ូតូ​របស់​ខ្លួន​ ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យក​ទៅ​ កាលពី​វេលា​ម៉ោង​៩​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវលំ​ចូល​បុរី​រុងរឿង​ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

dwe

​ជន​រង​គ្រោះ​ឈ្មោះ​ ញ៉េ​ប​ គឹ​ម​សៀង​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ មានស្រុក​កំណើត​ក្នុងភូមិ​ក្រាំង​ ឃុំ​ព្រៃ​ស្រឡឹង​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​ ចំណែក​ម៉ូតូ​ដែល​ជន​រង​គ្រោះ​អះអាង​ថា​ ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ កាំ​បន្ទះ​ ស៊េរី​ឆ្នាំ​២០១២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-6884​។​

​ប្រភព​បុរស​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា​ ករណី​អំពើ​វាយ​ប្លន់​យក​ម៉ូតូ​នោះ​ គឺ​កើតឡើង​ស្រប​ពេល​ខ្លួន​ ដឹក​បុរស​ជនល្មើស​មិន​ស្គាល់​មុខ​ម្នាក់​ចេញពី​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ ដែល​មាន​ទីតាំង​ផ្លូវ​លេខ​៣៧១​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ទៅ​បុរី​រុងរឿង​ ។​ ខណៈ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជា​កន្លែង​ស្ងាត់​ ជនល្មើស​បាន​ឲ្យ​ខ្លួន​ឈប់​ម៉ូតូ​រួច​ហុច​លុយ​ឲ្យ​គាត់​។​ ពេល​គាត់​បត់​ម៉ូតូ​បម្រុង​ង​បើក​ត្រឡប់​ចេញ​មក​វិញ​ ស្រាប់តែ​ជន​មិន​សា្គ​ល់​មុខ​រូប​នោះ​ លោត​មក​វាយ​គាត់​ពីក្រោយ​ ហើយ​ដណ្តើម​យក​ម៉ូតូ​ពី​គាត់​ជិះ​កេ​ច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​ ក្រោយ​កើតហេតុ​គាត់​បាន​ដើរមក​រក​ម៉ូតូឌុប​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​ក៏​ត្រូវ​បាន​បងប្អូន​ខ្លួន​ដឹកនាំ​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ភា្ល​មៗ​តែ​ម្តង​ ។​

​បុរស​ដដែល​បន្ដ​ថា​ ក្រោយ​ពី​គាត់​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្ដិ៍​នគរបាល​ ស្រាប់តែ​ធ្វើ​ឲ្យ​ គាត់​អស់​ទឹកចិត្ត​ និង​លែង​ចង​ប្តឹង​ទៅ​វិញ​ក្រោយ​ពី​បានឮ​សម្ដី​សមត្ថកិច្ច​សួរ​សម្លុត​ និង​បាន​ចោទប្រកាន់​ថា​ បងប្អូន​គាត់​ប្រឌិត​រឿង​ភូត​កុហក​ទៅ​វិញ​។​ ទោះបី​ពួក​គាត់​បាន​ជូន​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ​ កន្លែង​ចំណុច​កើតហេតុ​ខាងលើ​ក្តី​ តែ​សមត្ថកិច្ច​នៅ​តែ​មិន​ជឿ​ ហើយ​បែរជា​មិន​អើពើ​និង​បណ្ដឹង​របស់​គាត់​នោះ​ឡើយ​។​

​ក្រោយមក​ករណី​នេះ​ ជន​រង​គ្រោះ​និង​បងប្អូន​ បាន​ដាក់​ពាក្យបណ្តឹង​ចោល​ទាំង​មាន​អារម្មណ៍​អាក់អន់ចិត្ត​ ដោយ​ទ​ង្វើ​មិន​អើពើ​នឹង​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​អស់​ទំនុកចិត្ត​លើ​សមត្ថកិច្ច​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print