បុរស​ម្នាក់​ចេញពី​ហូប​ការ​ក្នុង​កោះ​ពេ​ជ្យ​បំណង​ទៅ​ខួបកំណើត​មិត្តភក្ដិ​បើករថយន្ដ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​២​កង់

ចែករំលែក៖

​ភ្នំពេញ​៖​ របាំង​ថ្ម​ពុំ​ក្បាល​នាគ​២​កង់​បាន​ខូចខាត​យ៉ាងដំណំ​ ដោយសារ​បុរស​ម្នាក់​ចេញពី​ហូប​ការ​គេ​នៅ​កោះ​ពេជ្រ​ ស្រវឹង​ជ្រុល​បាន​បើករថយន្ដ​បុក​ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ នៅ​ចំណុច​ក្បែរ​អនុ​វិទ្យាល័យ​បឹង​ត្របែក​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​

sw

​បុរស​អ្នកបើកប​រថយន្ដ​ខាងលើ​ឈ្មោះ​ ប៉ុ​ល​ ទិ​ត្យ​ អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​BE2​ ផ្លូវ​២៣៩​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ បាន​បើកបរ​រថយន្ដ​ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​E-៧៦២២​។​

​តាម​ប្រភព​បុរស​អ្នកបើកបរ​ឈ្មោះ​ប៉ុ​ល​ ទិ​ត្យ​រូប​នោះ​ឱ្យ​ដឹង​ថា​ ករណី​គ្រោះ​ថា្ន​ក់​ចរាចរណ៍​នេះ​ គឺ​កើតឡើង​ខណៈ​ពេល​ដែល​គ​តាត់​ ដឹក​មិត្ត​ស្រី​ត្រឡប់​ចេញ​មក​ពី​ហូប​ការ​នៅ​កោះ​ពេជ្រ​វិញ​ ក្នុង​ស្ថានភាព​ស្រវឹង​ស្រឿងៗ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ គោលបំណង​ជូន​មិត្ត​ស្រី​ទៅ​ចូលរួម​ពិធី​ខួបកំណើត​មិត្ត​ភ​កិ្ត​មួយ​កន្លែង​ទៀត​។​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ ចៃដន្យ​ក៏​រេ​ចង្កូត​ទៅ​បុក​និង​របាំង​ថ្ម​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ បាក់​អស់​ចំនួន​២​កង់​តែ​ម្តង​ទៅ​ ដែល​រថយន្ត​ជ្រុល​ឡើង​គង​នៅ​លើ​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ឈប់​ទៅ​មុខ​លែង​រួច​។​

​ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print