ការប៉ះទង្គិចគ្នាបន្តកើតឡើងរវាង បាតុករប៉ាឡេស្ទីន និងទាហានអុីស្រាអែលនៅកាហ្សា

ចែករំលែក៖

ទាហានអុីស្រាអែលបានបាញ់បាតុករប៉ាឡេស្ទីននៅតំបន់កាហ្សា ខាងកើត ជិតព្រំដែនជាប់អីស្រាអែលគ្នា របួស២៥នាក់ ។ការប៉ះទង្គិចរវាងទាហានអុីស្រាអែល នឹងក្រុមបាតុករប៉ាឡេស្ទីនបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ទី១ខែមករា ។

បាតុករខ្ទង់ពាន់នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងអុីស្រាអែល ចូលដល់សប្តាហ៍ទី៤៥ តាមទិសដៅពាក្យស្លោកថា «មហាបាតុកម្មរហូតដល់បានវិលត្រឡប់» ។ បាតុករបានទម្លុះទម្លាយរបាំងរាំងទប់របស់ទាហានអុីស្រាអែល ។

បាតុករគ្រវីទង់ជាតិប៉ាឡេស្ទីន ស្រែកពាក្យស្លោកប្រឆាំងអុីស្រាអែល ដុតកង់ឡាន និងកាត់បន្លាលួសនៅបន្ទាត់ព្រំដែន គប់ដុំថ្ម ទៅលើទាហានអុីស្រាអែល ។ នេះបើតាមសាក្សីឃើញហេតុការផ្ទាល់ភ្នែក ។

ជាការឆ្លើយតប ទាហានអុីស្រាអែលបាញ់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ និងបាញ់កាំភ្លើងទៅលើបាតុករដើម្បីកុំឲ្យមានការសម្រុកចូលមកក្នុងព្រំដែនអុីស្រាអែល ។ បាតុករជាច្រើនសិបនាក់ថប់ដង្ហើមដោយសារស្រូបឧស្ម័នគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ។

គោលបំណងរបស់បាតុករ ដែលមានការចូលរួមពីក្រុម Hamas និង Islamic Jihad នៅខាងកើត Gaza នោះទាមទារឲ្យអុីស្រាអែលបញ្ចប់ការបិទរបងនៅ Gaza Strip ។ អុីស្រាអែលបានឃាំងរបងជាប់នៅព្រំដែននោះរយៈពេល១២ឆ្នាំកន្លងមកហើយ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print