ខេត្តព្រះវិហារ ៖ ខឹង ស្អប់ ច្រណែន គុំ សងសឹក ប្រច័ណ្ឌ ហួរហែង សុទ្ទតែជានរកនៃចិត្ត ដែលធ្វេីអោយចិត្តកៅ្តដូចគេដុតតាំងរស់ ពិតជាគួរអោយអាសូរណាស់ ទើបតែរៀបការជាមួយគ្នាបានត្រឹម តែ៥ប៉ុណ្ណោះ កើតជាហិង្សាផ្តេីមពីភ្លេីងប្រច័ណ្ឌ ប្តីទាញកាំភ្លើង AK ស្វាយបត់បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង កាលពី ម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៩ ម្សិលមិញនេះ កេីតឡេីងនៅក្នុងវរះសេនាតូច លេខ៣៩៣ ស្ថិតក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចស្រុកជាំក្សាន្តបានអោយដឹងថា ប្តីដែល ជាឃាតកឈ្មោះ វង្យ តុល អាយុ៣២ឆ្នាំ មុខរបជាទាហានក្នុងវរះសេនាតូច៣៩៣ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៩។ ចំណែកប្រពន្ធ ឈ្មោះ អ៊ុយ សុខដុម អាយុ១៦ឆ្នាំ មុខរបរកសិក ស្នាក់នៅភូមិឃុំកើតហេតុ ។
សមត្ថកិច្ចអោយដឹងថា ប្រពន្ធត្រូវប្តីបាញ់ចំ ចំនួន២គ្រាប់ ចំគល់ថ្គាមខាងស្ដាំ ធ្លាយមកក្បាលខាងក្រោយ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម ។ ចំណែកឃាតកជាប្តីបន្ទាប់ពីបាញ់សម្លាប់ប្រពន្ធ បានបាញ់សំលាប់ខ្លួនឯង បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។
សត្ថកិច្ចអះអាងថា មូលហេតុដែលបង្កអោយមាន អំពើហឹង្សានេះកើតឡើង ក៏ព្រោះដោយសារ តែភ្លើងប្រច័ណ្ឌ ទើបធ្វើអោយមានទំនាស់នូវពាក្យសំដីគ្នាបន្តិចបន្តួច រវាងប្តីប្រពន្ធដែលទើបនឹងរៀបកាបានរយះពេលតែ៥ថ្ងៃនេះ ធ្វើអោយបុរសដែលជាស្វាមីបានស្ទុះយកកាំភ្លើងម៉ាក់AKស្វាយបត់ បាញ់ទៅលើប្រពន្ធ និងបាញ់សំលាប់ខ្លួនឯងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តក៏បានចុះពិនិត្យនឹងធ្វើកោសល្យវិច្ចយ័លើសាកសពទាំងពីរអ្នកប្តីប្រពន្ធ ដោយសន្និដ្ឋានពិតជាស្លាប់ ដោយសារ ករណីដូចខាងលើនេះពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពទាំង២នាក់ប្តីប្រពន្ធ អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាំងត្រូវបានយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត៕ ដោយ៖វណ្ណៈ