ភ្នំពេញ៖ រឿងមិនគួរអោយកើតសោះ ខណៈម្នាក់ៗជាមន្ត្រីយោធា និងជានគរបាល បានទាស់សម្តីគ្នារហូតឈានទៅផ្ទុះអាវុធចំនួន៣គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលអស់ប្រជាពលនៅកន្លែងកើតហេតុចំថ្ងៃសែនចិន។
ហេតុការណ៍ដ៏អាប់យសនេះនេះបានកើតឡើងនៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវ១៣៩ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយកើតហេតុមន្ត្រីយោធា ដែលផ្ទុះអាវុធត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនយកទៅធ្វើកំណត់ស្តាប់ចម្លើយ។
ករណីនេះមិនទាន់មានប្រភពបញ្ជាក់ពីមូលហេតុដែលនាំឲ្យមន្ត្រីយោធា និងនគរបាលទាស់សម្តីគ្នានៅឡើយនោះទេ ដោយសារសមត្ថកិច្ចកំពុងដំណើរការនីតិវិធី។ ដោយឡែក អត្តសញ្ញាណរបស់មន្ត្រីយោធា និងនគរបាល ដែលឈ្លោះទាស់ទែងគ្នានេះ ក៏មិនទាន់មានការបញ្ជាក់អត្តសញ្ញាណពីសមត្ថកិច្ចផងដែរ៕
...
ដោយ៖ ស រស្មី