មន្រ្តីសាលាខេត្តកំពង់ឆ្នាំងម្នាក់ធ្វើអត្តឃាតសម្លាប់ ខ្លួនឯងក្នុងបន្ទប់ជួល

ចែករំលែក៖

កំពង់ឆ្នាំង ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីសាលាខេត្តកំពង់ឆ្នាំង បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែចងកខ្លួននៅក្នុងបន្ទប់ជួលបណ្តាលអោយមានការភ្ញាក់ផ្អើលហើយបានរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកពិនិត្យមើល។
ករណីនេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៣​ ខែកុម្ភះ ឆ្នាំ២០១៩នៅផ្ទះជួលមួយកន្លែងឈ្មោះសិរីមង្គលក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
អត្ថឃាតជន ឈ្មោះ សួន វិរៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីបំរើការងារនៅសាលាខេត្តកំពង់ឆ្នាំង​​ មានប្រពន្ធនិងមានកូន២នាក់នៅក្នុងបន្ទុក រស់នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែអត្តឃាតជនបានមកជួលបន្ទប់ស្នាក់ម្នាក់ឯងក្នុងភូមិ ឃុំកើតហេតុខាងលើ ងាយស្រួលជិតកន្លែងធ្វើការ ។
ពេលដែលមានការភ្ញាក់ផ្អើលពីដំបូងគេបានសន្និដ្ឋានថា ជាករណីដេកស្លាប់ឬខ្យលគរ ពីព្រោះមានដាក់គន្លឹះទ្វារនិងបង្អួចជាប់ពីខាងក្នុង ប៉ុន្តែនៅពេលដែលសមត្ថកិច្ចគាស់បង្អួចដកគន្លឹះទ្វារចូលទៅពិនិត្យសពទើបដឹងថាមន្ត្រីរូមនេះចងកសម្លាប់ខ្លួន ។ អត្តឃាតជនបានយកខ្សែរនីឡុងចងកទៅនឹងចម្រឹងដែកខាងលើទ្វារចូលទៅបន្ទប់ផ្ទះបាយ នឹង​​ បណ្តាលអោយដាច់ខ្សែរនីឡុងនោះធ្លាក់សពមកលើឥដ្ឋផងដែរ។
គេមិនបានដឹងថា អត្តឃាតជនចងកសម្លាប់ខ្លួនតាំងពីពេលណាមកទេ ទើបតែដឹងនៅពេលដែលមានធំក្លិនស្អុយទៅហើយ ។ បើតាមមន្ត្រីសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា បាត់ឈ្មោះសួន វិរះ មិនឃើញទៅធ្វើការនឹងមិនអាចទំនាក់ទំនងតាមទូរស័ព្ទបានតាំងពីថ្ងៃទី៣១ មករា មកម្លេះ ហើយក្រុមគ្រួសារក៏បានអោយដឹងផងដែរថា គាត់តែងតែទៅផ្ទះនៅឯស្រុកទឺកផុសរៀងរាល់ល្ងាចថ្ងៃសុក្រ និង ត្រឡប់មកធ្វើការវិញនៅព្រឹកថ្ងៃច័ន្ទ ប៉ុន្តែនៅក្នុងសប្តាហ៍នេះមិនឃើញទៅផ្ទះទេ ស្រាប់តែព្រឹកថ្ងៃទី៣ មករា ទើបគេទូស័ព្ទទៅប្រាប់ថាវិរះចងកសម្លាប់ខ្លួន ។
គេមិនបានដឹងពីមូលហេតុច្បាស់លាស់ដែលនាំអោយ សួន វិរៈ គិតខ្លីចងកសម្លាប់ខ្លួនដែរ ប៉ុន្តែមានប្រភពមួយបានបញ្ជាក់អោយដឹងថា សួន វិរះ មានវិបត្តិក្នុងគ្រួសារដោយសារមានជម្លោះជាមួយប្រពន្ធជាញឹកញាប់ ហើយមុនពេលដែលសួន វិរះចងកសម្លាប់ខ្លួននេះ ក៏មានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំងផងដែរ ទើបប្រពន្ធទូរស័ព្ទមកមិនលើក។
សមត្ថកិច្ចបានបញ្ជាក់ថា ការស្លាប់នេះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ក្រោយពីធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ៕

ដោយ៖ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print