រថយន្តកាមរីបាឡែនបុកម៉ូតូកង់បីបើកបរបញ្ច្រាសទឹសគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងមួយចំហៀងខ្លួនម្នាក់

ចែករំលែក៖

ខេត្តរតនគីរី៖ អ្នកបើកបរម៉ូតូកង់បីវយ័៥០ឆ្នាំម្នាក់បានរងរបួសមួយចំហៀងខ្លួនយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តបាឡែនបើកបរបញ្ច្រាសទឹសគ្នាបុកយ៉ាងពេញទំហឹងតែម្តងរួចហើយចុះរត់គេចខ្លួនបាត់ស្រម៉ោលដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុនោះ។

ហេតុការណ៍រថយន្តបុកម៉ូតូនោះបានកើតឡើងនៅវេលាម៉ោង៦.៣០នាទី​ ល្ងាចថ្ងៃអង្គារ ១កេីតខែមាឃ ឆ្នាំច សំរិទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ខែកុម្ភ: ឆ្នាំ២០១៩​ ស្ថិតនៅភូមិកាឡៃ១ ឃំុកាឡៃ ស្រុកអូរជំុខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចចរាចរណ៍ស្រុកអូរជុំបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងរវាងរថយន្តម៉ាកកាមរីបាឡែននិងម៉ូតូកង់បីទិសដៅបញ្រ្ចាសគ្នាបុកយ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីម្នាក់រងរបួសធ្ងន់មួយចំហៀងខ្លួន។

ប្រភពបន្តថាជនរងគ្រោះមានឈ្មោះ លឹមចាន់ ធឿន ភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរ មិនទាន់ដឹងទីលំនៅ នោះទេដោយសាររងរបួសយ៉ាងធ្ងន់ធ្ងរមួយចំហៀងខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។

ប្រភពបន្តទៀតថា អ្នកបេីកបររថយន្តមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ស្រម៉ោលបន្សល់ទុករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងនោះ នៅនឹងកន្លែងហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានរឹបអូសយកវត្ថុតាងម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅផ្នែកជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកអូរជំុកសាងកំណត់ហេតុរងចាំធ្វើការសម្របសម្រួលតាមនិតិវិធី។

លោក ហុង គឹមសេង អធិការនគបាលស្រុកអូរជុុំថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេាះមូលហេតុមកពីអ្នកទាំងពី បើកបរខ្វះការប្រុងប្រយត្ន័ដោយខ្លួនឯងទាំងសងខាង៕

...

ដោយ៖​ ជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print