ភ្នំពេញ៖អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងថា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ពីបទ ញុះញង់អោយមានការរើសអើង តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា លោកយិន ហេង ហៅចំប៊ីខ្មៅ ជាប្រុសខ្ទេីយ ដែលប្រមាថពូជខ្មែរថាជាពូជតិរច្ឆាន និង ពាក្យអសុរសជាច្រើនទៀត ត្រូវនគរបាលខណ្ឌដូនពេញ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ នេះ ដេីម្បីចាត់ការតាមច្បាប់ ។
មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា តេីប្រុសខ្ទេីយ រូបនេះ នឹងជាប់គុកដែរឬទេ ? ។
ប្រុសខ្ទេីយចំប៊ីខ្មៅ ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់ខ្លួនកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ក្នុងខណ្ឌដូនពេញ បន្ទាប់ពីផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លាពីមហាជន អំពីការប្រមាថពូជខ្មែរថាជាពូជតិរច្ឆាន និង ពាក្យអសុរសជាច្រើនទៀត ៕
ដោយ៖ ចេស្តា