ភ្នំពេញ ៖ បុរសម្នាក់ ដកកាំភ្លើងមកភ្ជុងយុវជនម្នាក់ ហេីយស្រែកសំឡុតថា “ហ៊ែងមេីលមុខសង្សារអញ ចង់ញ៉ែសង្សារអញមែន? ទះរូបគេ ២កំផ្លៀង ហេីយលេីកដៃរងក្រវីដៃចុះឡេីងៗ បុរសម្នាក់នោះ បានយកកាំភ្លេីងខ្លីសៀតជាប់ចង្កេះ អាមេ រួចបុរសនោះក៏ទះមិត្តភ័ក្តិរបស់គេម្នាក់ទៀត ២ដៃចំក្បាលពីក្រោយទៀត រួចកាន់កាំភ្លេីងខ្លីនោះ ដេីរត្រលប់ទៅបេីករថយន្តចេញទៅបាត់តែម្ដង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីងនៅម៉ោង០៤ទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៩នេះ នៅចំណុចកន្លែងលក់ស្រាក្រឡុកមួយកន្លែង នៅក្រោយព្រះបរមរាជវាំង ផ្លូវលេខ២១៤ កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យុវជនរងគ្រោះឈ្មោះ រុណ ហុង ហៅញាញ់ អាយុ២២ឆ្នាំ មុខរបរចុងភៅនៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ ស្នាក់នៅបន្ទប់ផ្ទះជួល សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ភ្នំពេញ។ ចំណែកយុវជនម្នាក់ទៀតជាមិត្តភ័ក្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
បេីតាមសម្ដីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគេបានមកហូបអីជាមួយមិត្តភ័ក្ត៣នាក់ទៀត នៅម្ដុំក្រោយព្រះបរមរាជវាំង ដោយបានជជែកគ្នាអំពីបាល់ទាត់ ខណៈផឹកអស់ស្រាបៀ៣ថូ យុវជនរងគ្រោះ បានលូកដៃយកទូរស័ព្ទពីមិត្តភ័ក្តយកមកមេីលបាល់ទាត់ តែជ្រុលប៉ះថូដាក់ស្រា បណ្ដាលឲ្យធ្លាក់បែកថូអស់១ ទេីបភ្ញាក់ផ្អេីលដល់អ្នកអង្គុយផឹកជិតនោះ ងាកមេីលផងដែរ តែរូបគេក៏បានទទួលខុសត្រូវ និងព្រមចេញសំណងលេីការខូចខាតនោះដែរ ដោយអ្នកគិតលុយប្រាប់ថា ថូស្រានោះ តម្លៃតែ៥ដុល្លារប៉ុណ្ណោះ ទេីបរូបគេយល់ព្រមសងថ្លៃខូចខាត។
យុវជនរងគ្រោះបន្តថា បន្ទាប់មករូបគេបានហៅស្រា១ថូទៀតផឹក ជជែកគ្នាបន្តទៀត ខណៈការប្រកួតបាល់ទាត់កំពុងល្អមេីល ពួកគេក៏បាននិយាយថា បាល់នឹងចាំមេីលខ្លាស៊ីគោហេីយ រួចស្រែកសប្បាយបន្តទៀត ដោយមិនបានចាប់អារម្មណ៍នឹងអ្នកអង្គុយជិតគ្នានោះទេ រហូតមកដល់មុនពេលកេីតហេតុបន្តិច រូបគេក៏ស្រវឹងស្រឿងៗដែរ ក៏ប្រាប់អោយគេមកគិតលុយ រួចនាំគ្នាត្រលប់ទៅផ្ទះមុនជាមួយមិត្តភ័ក្តម្នាក់ទៀត ពេលអូសម៉ូតូចេញ ស្រាប់តែមានបុរសម្នាក់ ដេីរចេញពីកន្លែងផឹកស៊ីនោះដែរ រួចដេីរយ៉ាងលឿនទៅយកកាំភ្លេីងខ្លីមួយដេីម (មិនស្គាល់ម៉ាក) ពីក្នុងរថយន្ត TOYOTA PRIUS ពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) ហេីយសៀតចង្កេះ ដេីរត្រលប់មករកពួកគេវិញ រួចស្រែកសំឡុតថា “ហ៊ែងមេីលមុខសង្សារអញ ចង់ញ៉ែសង្សារអញ មែន” ហេីយខ្លួនក៏តបទៅវិញថា អត់ទេបង “ខ្ញុំមិនបានដឹងផង” ស្រាប់តែបុរសម្នាក់នោះ ទះរូបគេ២កំផ្លៀង ហេីយខ្លួន លេីកដៃរងក្រវីដៃចុះឡេីងៗ កុំអោយវៃទៀត បុរសម្នាក់នោះ បានយកកាំភ្លេីងខ្លីដែលសៀតជាប់ចង្កេះនោះ អាមេ រួចបម្រុងវាយទៅលេីមិត្តភ័ក្តរបស់ខ្លួន ទេីបមិត្តភ័ក្តរបស់ខ្លួន លេីកដៃរងហេីយក្រវីដៃចុះឡេីងៗ ទេីបបុរសម្នាក់នោះ យកដៃមកវាយមិត្តភ័ក្តរបស់ខ្លួន២ដៃចំក្បាលពីក្រោយ ចង់ផ្កាប់មុខ ភ្លាមនោះពួកគេទាំង២នាក់ ក៏បានលេីកដៃសំពះសុំទោស ហេីយនិយាយថា “បងអេីយខ្ញុំ អត់មានបានមេីលមុខ ឬញ៉ែសង្សារបងទេ” ហេីយក៏ឡេីងម៉ូតូជិះឌុបគ្នាចេញទៅ ហេីយបុរសនោះក៏ទះ២ដៃចំក្បាលពីក្រោយទៀត រួចកាន់កាំភ្លេីងដេីរត្រលប់ទៅបេីករថយន្តចេញទៅបាត់តែម្ដង ។
បច្ចុប្បន្នក្រោយពីកើតហេតុ យុវជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីអោយជួយស្រាវជ្រាវ តាមចាប់បុរសដៃដល់នោះ ដោយមិនដឹងថាជាមន្ត្រីរាជការ ឬមានតួនាទីអ្វីនោះទេ បានជាមានប្រេីប្រាស់កាំភ្លេីង ហេីយយកមកភ្ជុងគំរាមកំហែងប្រជាពលរដ្ឋនៅតាមទីសាធារណៈបែបនេះ ៕ជ្រោយពេជ្រ