កម្ចាត់គ្រឿងញៀនជាអាទិភាពរបស់រដ្ឋាភិបាល ប៉ាគីស្ថាន

ចែករំលែក៖

ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន​ ជាតំបន់ដែល ដាំដុះ និងផលិតគ្រឿងញៀន លំដាប់ពិភពលោក​​ ​ហើយចែកចាយទៅកាន់ប្រទេស ជិតខាង ។ នៅពេលនេះរដ្ឋាភិបាលប៉ាគីស្ថានបានចាត់វិធានការ​កម្ចាត់ការជួញដូរគ្រឿងញៀន​ជាទ្រង់ទ្រាយធំ ទូទាំងប្រទេស ។
នៅពេលនេះ កម្លាំងទាហានជើងទឹក ប៉ាគីស្ថាន រកឃើញថ្នាំញៀនមានទម្ងន់ជាង​២តោន តម្លៃជាង៣០លានដុល្លារ ក្រោយពេលក្រុមជួញដូរគ្រឿងញៀនបានដឹកជញ្ជូនតាមផ្លូវទឹក។
តាមការលើកឡើងរបស់កម្លាំងទាហានជើងទឹក ប៉ាគីស្ថាន បានបញ្ជាក់ថា​ នៅក្នុងសកម្មភាព កម្ចាត់គ្រឿងញៀន​នៅតំបន់សមុទ្រ​ Pasni ខេត្ត Balochistan ភាគនិរតី នៃប្រទេសប៉ាគីស្ថាន ។ សកម្មភាពរបស់កម្លាំងឆ្មាំការពារដែនសមុទ្រ ប៉ាគីស្ថាន ដែលមានតួនាទីល្បាត ទប់ស្កាត់ កម្ចាត់ទង្វើ រត់ពន្ធថ្នាំញៀន ដោយខុសច្បាប់ នៅតាមដែនសមុទ្រ ស្របតាមផែនការ ដែលត្រូវអនុវត្ត ។ ថ្នាំញៀនទាំងនេះ ត្រូវប្រគល់ជូនកងកម្លាំងប្រឆាំងគ្រឿងញៀនប៉ាគីស្ថាន ដើម្បីយកទៅកម្ទេចចោលផងដែរ ។
នេះជាលើកទី២ ក្នុងសកម្មភាពឆ្មក់ និងរកឃើញថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ដែលកាលពីចុងសប្តាហ៍កន្លង ឆ្មាំការពារដែនសមុទ្រប៉ាគីស្ថាន ក៏បានបង្ក្រាបថ្នាំញៀន១០៨គីឡូក្រាមផងដែរ ពីរថយន្តដឹកអ្នកដំណើរមួយគ្រឿង ខណៈត្រួតពិនិត្យកន្លែងឆ្លងកាត់នៅលើដងផ្លូវ មួយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print