សម្តេចតេជោ​ហ៊ុន​ សែន​៖​ បងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្តនៅតាមរមណីយ​ ដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចតេជោ​ហ៊ុន​ សែន​ នាយករដ្ឋនៃ​ កម្ពុជា​បានមានប្រសាសន៍​ថា​ «នៅក្នុងថ្ងៃចូលឆ្នាំចិន យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ »។ សម្តេចបន្តថា​ ក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ ចរាចរណ៍ក៏មិនសូវស្ទះ គឺដោយ​ សារបងប្អូនចេញទៅជួបជុំក្រុមគ្រួសារ និងកំសាន្តសប្បាយនៅតាមបណ្តាខេត្ត និងចេញក្រៅប្រទេស។

សព្វថ្ងៃនេះ មធ្យោបាយធ្វើដំណើរមានគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល រីឯសុវត្ថិភាពសន្តិសុខគឺធានាបានល្អនៅគ្រប់ទីកន្លែង ដែលកាន់តែផ្តល់ឱកាសអោយពលរដ្ឋ និងទេសចរទៅកំសាន្តសប្បាយដោយគ្មានការភ័យព្រួយ។ មានសន្តិភាព គឺមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស។

សម្តេច​មានប្រសាសន៍​ទៀត​ថា​ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងគ្នានៅលើស្ពាន ឬលើផ្លូវកោងតូចចង្អៀត ឬមានឡានសណ្តោងធំៗ ចៀសវាងគ្រោះថ្នាក់ដោយចៃដន្យណាមួយ ដែលធ្វើអោយយើងសោកស្តាយអស់មួយជីវិត ជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។

ក្នុង​ឱកាស​នោះ​ សម្តេចតេជោ​ហ៊ុន​ សែន​ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print