ប្រពន្ធដេកលង់លក់លួចចូលទៅរំលោភកូនស្រីចុង ស្រាប់តែធ្លាយរឿងរំលោភបាន៣ដងហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនសង្សយ័ជាឪពុកចុងម្នាក់ ដែលចាប់រំលោភសេពសន្ថវៈកូនស្រីចុងប្តីដើមប្រពន្ធរបស់ខ្លួន ហើយក្មេងស្រីរងគ្រោះនេះជាអនីតិជនមានវ័យត្រឹមតែ៩ឆ្នាំប៉ុណ្ណោះ។

លោកវរសេនីយទោហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានប្រាប់ដឹងថា ករណីចាប់រំលោភសេពសន្ថវៈនេះកើតឡើងកាលពីថ្ងៃចន្ទ ១៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១២.០០នាទី ស្ថិតក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គ្រាដែលកូនស្រីដេកក្នុងបន្ទប់តែឯង ។

ជនសង្ស័យមានឈ្មោះ ដៀប ដេត ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ដ.ស.ព អាយុ០៩ឆ្នាំ មុខរបរសិស្សរស់នៅក្នុងបន្ទុកជាមួយម្តាយនិងឳពុកចុង។ បើតាមការសាកសួរបឋម សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ការចាប់រំលោភសេពសន្ថវៈលើកូនស្រីប្តីដើមរបស់ប្រពន្ធខ្លួនឯងនេះ ជនសង្សយ័បានប្រព្រឹត្តចំនួន ០៣លើករួចមកហើយ គ្រាដែលប្រពន្ធមិននៅផ្ទះឬដេកលង់លក់នោះ។

បច្ចុប្បន្ននគរបាលស្រុកព្រៃនប់បានកសាងសំណុំរឿងបញ្ជូនជនសង្សយ័ទៅផ្តន្ទាទោសតាមនិតីវិធី។

បន្ទាប់ពីរឿងនេះត្រូវបែកធ្លាយ ដោយសារកូនស្រីទ្រាំមិនបាន ក៏បានប្រាប់ម្តាយឲ្យដឹងរួចដាក់ពាក្យ បណ្តឹងទៅនគរបាលឲ្យចាប់ឃាត់ខ្លួនប្តីកំហូចចាត់ការតាមច្បាប់តែម្តង៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print