បុរសជនជាតិបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចនាំទៅអន្តោប្រវេសន៍សាកសួរ

ចែករំលែក៖

ភ្នំពេញ៖​ បុរសជនជាតិបរទេសម្នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្តខណះដេកលេីចិញ្ចេីមផ្លូវវង្វេងរកយានដ្ឋានអន្តតរជាតិមិនឃេីញ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទន: សូគីមិច រង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនបរទេសខាងលើ មានឈ្មោះ HANSEN TOR-ERIK អាយុ៤៤ឆ្នាំ ជនជាតិ NORWAY លិខិតឆ្លងដែនលេខ 33565303 ចូលមកប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ជាទេសចរណ៍ ។
បើតាមអ្នករត់ម៉ូតូឌុបប្រចាំទីនោះ បានឲ្យដឹងថា ជនបរទេសខាងលើ ត្រូវបានគេឃើញ ចុះពីលើរ៉ឺម៉កម៉ូតូកង់បី តាំងពីវេលាម៉ោង១០យប់ថ្ងៃទី០៦ ខែកុម្ភ:ម្ល៉េះ ដោយគ្មានអ្នកចេះនិយាយភាសារជាមួយ មិនដឹងថា មកពីណាគោលបំណង់ទៅណាទេ ទើបវង្វេង រកគោលដៅមិនឃើញ ហើយមកដេកនៅរបងអស់មួយយប់។
ដោយប្រទះឃើញជនរូបនេះ ដេកលង់លក់ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភ:នេះ ប្រជាពលរដ្ឋចោមរោមមើល និងងឿងឆ្ងល់ ទើបរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅសាកសួរ រួមជាមួយអ្នកចេះភាសារ និយាយសាកសួរ បង្ហាញលិខិតឆ្លងដែនឲ្យមើល ទើបដឹងរឿង។
បើតាមការរៀបរាប់ ជនបរទេសរូបនេះ កាលពីយប់ថ្ងៃទី០៦ ខែមករា ម្សិលមិញ រូបគេក្រោយវិលត្រឡប់មកពីកម្សាន្តនៅក្រុងព្រះសីហនុវិញ គេត្រូវដំណើរឡើងយន្តហោះវិល ទៅស្រុកកំណើតវិញ ហើយមិនដឹងថា ទៅរកយន្តហោះនៅឯណា ម្យ៉ាងយប់ជ្រៅទៅហើយ ទើបគេសម្រេចចិត្ត អង្គុយនៅទីនេះ រហូតដល់លង់លក់អត់ដឹងខ្លួន ។
ដើម្បីសុវត្តិភាពដល់ជនបរទេសខាងលើ ក្នុងនាមចូលមកទេសចរណ៍ប្រទេសកម្ពុជា ទើបសមត្ថកិច្ចមូលដ្ឋាន ជួយសម្រួល និងឌុបជូនជនបរទេសខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ត៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print