យករថយន្តឪពុកជិះដើរលេងមិនចូលផ្ទះ ឃើញសមត្ថកិច្ចភ័យគេចរេចង្កូតធ្លាក់ស្រែ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលខណះមានរថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿងប្រើប្រាស់ល្បឿនលឿនរ៉េ ធ្លាក់ទឹកប្រឡាយស្រែ ហើយឃើញបុរស២នាក់ចេញពីក្នុងរថយន្តនិងប្រញាប់ប្រញាលរត់គេចចេញប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់អោយសមត្ថកិច្ចសាកសួរធ្វើតេស្តទឹកម៉ូដមានសាធាតុញៀន។
ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នៅវេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹក  ត្រង់ចំណុចខាងកើតវត្តខ្ជាយ ក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា បុរសទាំង២នាក់មានឈ្មោះ ចាន់ សុខកា អាយុ​២៨ឆ្នាំមុខរបរនៅផ្ទះមានលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរជាមួយមានឈ្មោះ អាតឿ អាយុប្រមាណ២០ឆ្នាំ។
 ចំណែកឪពុកដែលបានប្ដឹងសមត្ថកិច្ចអោយស្ទាក់រថយន្តដែលកូនយកជិះមិនចូលផ្ទះមានឈ្មោះ ចាន់ ណាវី អាយុ មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
ប្រភពបន្តថាក្រោយបានទទួលពាក្យបណ្តឹងពីឪពុករបស់យុវជនខាងលើដែលបានលួចយករថយន្តជិះនោះ សមត្ថកិច្ចចេញមកស្ទាក់លើផ្លូវជាតិលេខ១ ក៏ជួបប្រទះរថយន្តខាងលើ ហើយក៏ដេញតាម លុះមកដល់ចំណុចក្លោងទ្វារវត្តខ្ជាយ យុវជនខាងលើបត់ស្តាំសំដៅទៅទិសខាងជើង។
លុះសមត្ថកិច្ចប្រដេញតាមទៅដល់ផ្លូវកោង ដោយរថយន្តបើកលឿនពេក ក៏ជ្រុលចង្កូតមកធ្លាក់ប្រឡាយទឹកតែម្តង ក្រោយពីរថយន្តធ្លាក់ប្រឡាយរួចមក យុវជនទាំង២នាក់បានបើកទ្វាររថយន្តរត់ចេញទៅវត្ត តែត្រូវពលរដ្ឋដេញចាប់បានប្រគល់សមត្ថកិច្ច។
ក្រោយពីបង្កហេតុរួចមកសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបនិងបានធ្វើតេស្តទឹកមូ៉ត ជាលទ្ធផលគឺមានសាធាតុញៀនទាំង២នាក់ផងដែរ ៕ ដោយ ៖ យឹមសុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print