ក្រោយឥណ្ឌា ទិញ S-400 ​ពីរុស្ស៊ី ប៉ាគីស្ថាន បង្អួត មីស៊ីលទំនើបជាងអាចទម្លុះប្រព័ន្ធការពារទាំងនោះបាន

ចែករំលែក៖

ឥណ្ឌានិងប៉ាគីស្ថានជាប្រទេស​ ដែលមានវិវាទនិងគ្នានៅតំបន់ព្រំដែនកាស្មៀ ដោយកម្លាំងទាហានប្រទេសទាំងពីរតែងតែផ្ទុះអាវុធដាក់គ្នាជាច្រើនលើកក្នុងមួយឆ្នាំ​ៗ។ នៅពេលនេះឥណ្ឌាបានបង្កើនការចំណាយសម្រាប់ការពារជាតិ និងទិញអាវុធទំនើបៗជាច្រើន ពីបរទេស ក្នុងនោះមានអាមេរិកនិងរុស្ស៊ី ។
ពេលថ្មីៗនេះ ប៉ាគីស្ថានបានប្រកាសថា កម្លាំងទាហាន មានមីស៊ីល​ដែលមានកម្លាំងខ្លាំង អាចយកឈ្នះមីស៊ីល​ការពារ​ ទាំងឡាយដែនឥណ្ឌាមាន ​ក្នុងនោះ មានមីស៊ីល​ S-400 ដែលឥណ្ឌាទិញពី រុស្ស៊ីផងដែរ​។
សារព័ត៌មាន​ Sputnik ​រុស្ស៊ី កាលពីថ្ងៃទី​៦ខែកុម្ភៈបានផ្សាយថា​ ប៉ាគីស្ថាន បានធ្វើការសាកល្បងដោយជោគជ័យ​ពីរលើក កន្លងមក នៅប្រភេទមីស៊ីល Nasr អាចបំពាក់ក្បាលគ្រាប់បរមាណូ​។ មីស៊ីលខាងលើរបស់ប៉ាគីស្ថាន វាយប្រហារចំគោលដៅខ្ពស់ ដោយអាចឆ្លងផុតប្រព័ន្ធការពារមីស៊ីលនានារបស់សត្រូវ​។
ប៉ាគីស្ថានបានប្រកាសថា មីស៊ីល​ Nasr ​អាចវាយប្រហារចំគោលដៅខ្ពស់ ក្នុងចម្ងាយ ៧០គីឡូម៉ែត្រ ។ មីស៊ីលខាងលើត្រូវបានផលិតឡើងដើម្បីឆ្លងផុតពីប្រព័ន្ធមីស៊ីលការពាររបស់ឥណ្ឌា ក្នុងនោះមាន S-400s ដែលទើបទិញពីរុស្ស៊ី​។ មីស៊ីល​ Nasr ​ត្រូវបានផលិតឡើង តាំងពីឆ្នាំ​២០១១ ហើយពេលនេះបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ឥណ្ឌា​មិនបានវិភាគអ្វីជុំវិញ មីស៊ីល​ Nasr ​របស់ប៉ាគីស្ថាននោះឡើយ ។ ពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុង ញ៉ូវដេលី ឥណ្ឌា បានចំណាយប្រាក់ ៥ពាន់លានដុល្លារ ទិញប្រព័ន្ធមីស៊ីលការពារ S-400 ពីរុស្ស៊ី​។ S-400 ត្រូវបានចាត់ទុកជាមីស៊ីលការពារល្អបំផុតនៅលើពិភពលោក​ អាចកម្ទេចគោលដៅនៅលើអាកាស ក្នុងចម្ងាយ​៤០០គីឡូម៉ែត្រ ក្នុងល្បឿន​ ៥គីឡូម៉ែត្រ ក្នុងមួយវិនាទី៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print