ខេត្តបាត់ដំបង ៖ ទីបំផុតផលិតកម្ម LD Picture បានសម្រេចចិត្តផលិតភាពយន្តខ្នាតធំដែលគេដឹងថាចំណាយ ទុនរាប់សែនដុល្លារអាមេរិក ដើម្បីផលិតភាពយន្តរឿងតរឿង“The Clock : Spirit Awakening” ។ រឿងនេះត្រូវបានផលិតករលើកឡើងថាដើម្បីចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តក្រៅស្រុក។
ធ្លាប់ធ្វើឲ្យកក្រើកវិស័យភាពយន្តនៅកម្ពុជាជាបន្តបន្ទាប់ពេលនេះ ផលិតកម្មខាងបានសម្រេចចិត្តបោះទុនធំហើយ។ ជាភាពយន្តបែបភ័យរន្ធត់រឿង“The Clock : Spirit Awakening” មិនត្រឹមតែចំណាយទុនធំទេ ភាពយន្តនេះនឹងត្រូវសម្រិតសម្រាំងទាំងបច្ចេកទេស រួមទាំងចូលរួមសម្តែងដោយតារាសម្តែងបរទេសចូលរួមផងដែរ។
ចាងហ្វាងនិងអ្នកដឹកនាំរឿងនៃផលិតកម្មLD Picture លោកលៀកលីដាបានបង្ហោះសារក្នុងបណ្ដាញសង្គម Facebook របស់លោកអមដោយរូបភាពជាច្រើនសន្លឹកថាពេលនេះលោកកំពុងដំណើរការផលិតរឿង“The Clock : Spirit Awakening” ដែលជាប្រភេទរឿងរន្ធត់នៅសម័យបុរាណដោយមានការចូលរួមសម្ដែងពីតារាសម្ដែងបរទេសផងដែរ។
លោកបានបង្ហោះថា៖“កាលពីឆ្នាំ២០១១ខ្ញុំបានដឹកនាំសម្តែងរឿងអាបពាក់មួកសុវត្ថិភាពដែលបានធ្វើអោយល្បីរន្ទឺដល់ទស្សនិជនក្នុងប្រទេសនៃការរស់ឡេីងវិញនៃភាពយន្តខ្មែរ។ថ្ងៃនេះឆ្នាំនេះខ្ញុំបានកំពុងដឹកនាំរឿងមួយគឺThe Clock : spirit awakening រឿងនេះខ្ញុំដាក់ទន់ច្រេីនជាងមុន១០ដងក្នុងគោលបំណងអោយភាពយន្តខ្មែរមួយនេះអាចទៅកាន់ទីផ្សាបរទេសបាន។” គេហទំព័រផលិតកម្មក៏បានបង្ហាញមុខតួឯកស្រីជនជាតិបារាំងម្នាក់ផងដែរ។
ប្របភពបញ្ជាក់ថាក្រោយពីធ្វើcasting អស់ពេលជិត៤ខែនាងchalotត្រូវបានជាប់ជាតួឯកស្រីឈ្មោះហ្សូលីជាស្រ្តីជនជាតិបារាំងដែលបានសម្លាប់ខ្លួនដោយសានាងមានជំងឺផ្លូវចិត្តការស្លាប់របស់នាងមានទាក់ទងទៅនិងបទgloomy sundayដែលជាបទគេសង្ស័យថាបានសម្លាប់មនុស្សជាច្រើននាក់ក្នុង១៩៤០។
ភាពយន្តនេះកំពុងដំណើរការថតនៅក្នុងខេត្តបាត់ដំបងជាប្រភេទរឿងរន្ធត់ដែលដំណាលពីស្រ្តីជនជាតិបារាំងម្នាក់ដែលបានសម្លាប់ខ្លួនដោយសានាងមានជំងឺផ្លូវចិត្ត។ការស្លាប់របស់នាងមានទាក់ទងទៅនិងបទGloomy Sunday ដែលជាបទគេសង្ស័យថាបានសម្លាប់មនុស្សជាច្រើននាក់ក្នុងអំឡុងឆ្នាំ១៩៤០។ពួកយើងនឹងរង់ចាំគាំទ្រស្នាដៃកូនខ្មែរមួយនេះនៅពេលលេចចេញជារូបរាងលើផ្ទាំងក្រណាត់សក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ដែរថាខណៈពេលនេះភាពយន្តបែបភ័យរន្ធត់រឿង”អង្រឹង” របស់ផលិតកម្មLD Picture បាននឹងកំពុងធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនិងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ក្រៅពីពភាពយន្តនេះផលិតកម្មគ្រោងនឹងបញ្ចេញស្នាដៃថ្មីបន្តបន្ទាប់ទៀតរួមមានរឿង”ឯណាខ្មោច?” រឿង “ជួបស៊យវគ្គ២”និងរឿង”ប្រមាញ់ប្ដី”ផងដែរ ៕ ដោយ ៖ វឌ្ឍនា