កម្លាំងទាហានអាកាសរុស្ស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលកងយន្តហោះចម្បាំងកំពុងធ្វើសមយុទ្ធ ស្រាប់តែប្រទះឃើញយន្តហោះរបស់សត្រូវ កំពុងហោះហើរនៅលើដែនអាកាសរបស់ខ្លួន ។ សកម្មភាពបែកបែបនោះពិតជាគ្រោះថ្នាក់ខ្លាំងណាស ដោយយន្តហោះ របស់សត្រូវ ចូលមកដែនអាកាសរុស្ស៊ី ដោយមិនដឹងខ្លួន។
ហេតុការខាងលើកើតឡើង ក្រោយពេល កម្លាំងទាហានអាកាសរុស្ស៊ី កំពុងធ្វើសមយុទ្ធមានយុទ្ធសាស្ត្រវាយស្ទាក់នៅពេលយប់ ប៉ុន្តែខណៈកំពុងហ្វឹកហាត់នោះ ស្រាប់តែចាប់បានសញ្ញាយន្តហោះចម្បាំងរបស់សត្រូវ រំលោភចូលក្នុងដែនអាកាសរបស់ខ្លួន ស្ថិតនៅក្នុងតំបន់ Primorskyហើយក៏មានការបង្វែរគោលដៅភ្លាមៗតែម្តង ។
យន្តហោះសត្រូវដែលបានរំលោភចូលដែនអាកាសរុស្ស៊ីនៅពេលនេះ គឺជារបស់អាមេរិក ឬរបស់អង្គការអូតង់ ។ ប៉ុន្តែដើមឡើយ យន្តហោះចម្បាំងរបស់ប្រទេសទាំងនេះតែងរំលោភដែនអាកាសគ្នាទៅវិញទៅមក និងមានការ ហោះស្ទាក់បណ្តេញចេញញឹកញាប់ណាស់ដែរ ។
គេហទំព័រ Tassបានផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះថា យន្តហោះចម្បាំងរុស្ស៊ី Su-30M2 ដែលបត់បែនបានគ្រប់ទម្រង់ប្រយុទ្ធនោះ បានស្ទុះវឹងទៅបណ្តេញយន្តហោះចម្បាំងរបស់សត្រូវមួយគ្រឿង ដែលជ្រៀតចូលក្នុងដែនអាកាសរបស់រុស្ស៊ី ។
ទាហានអាកាសរបស់រុស្ស៊ីកំពុងតែធ្វើសមយុទ្ធវាយស្ទាក់នៅពេលយប់ ស្រាប់តែចាប់បានសញ្ញាយន្តហោះរបស់សត្រូវ ភ្លាមៗនោះ យន្តហោះចម្បាំងប្រចាំនៅកងពលវរសេនាធំឈរជើងនៅភាគខាងកើត គឺយន្តហោះចម្បាំង Su-30M2 បានបង្វែរគោលដៅភ្លាមៗ ឆ្ពោះទៅបណ្តេញយន្តហោះរបស់សត្រូវ ផ្តល់សញ្ញាឲ្យយន្តហោះនេះ ចាំបាច់ត្រូវតែចេញឲ្យឆ្ងាយពីដែនអាកាសរុស្ស៊ី ឬបង្វែទៅកាន់គោលដៅផ្សេង ហើយយន្តហោះរបស់សត្រូវនោះ ក៏បានធ្វើតាមការព្រមាននេះផងដែរ ។ យន្តហោះចម្បាំងដែលរំលោភចូលដែនអាកាសរុស្ស៊ីពេលនេះ ត្រូវគេដឹងថា ប្រភេទ MiG-31BM តែមិនដឹងថា របស់ប្រទេសណានោះទេ ៕