សម្តេច​តេជោ​ ប្តេជ្ញា​ថា​ ដាច់​ខាត​មិន​ឱ្យ​ប្រទេស​មាន​សង្គ្រាម​សាជាថ្មី​ឡើយ​

ចែករំលែក៖

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃទី​៨​ ខែ​កុម្ភៈ​ នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ម្តងទៀត​ ដោយ​បេ្តជ្ញា​ថា”គណបក្សប្រជាជន គឺធានាដាច់ខាតមិនឱ្យសង្រ្គាមវិលមកលើទឹកដីកម្ពុជាសាជាថ្មីទៀតឡើយ ទោះបីក្នុង​ទម្រង់រូបភាពណាក៏ដោយ”។

សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ សម្តេច​តេជោ​ មាន​ប្រសាសន៍​ទៀត​ថា”យើងពិតជាមានមោទនភាព ដែលបានឃើញប្រទេសជាតិកាន់តែរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែកពីបងប្អូនជនរួមជាតិ និងដៃគូវិស័យឯកជននានាដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា” ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត”។

សម្តេច​តេជោ​ សូមអរគុណចំពោះការសលាញ់​រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីបងប្អូនជនរួមជាតិចំពោះរូបខ្ញុំ។ ព្រោះសុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ។

នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សូមជូនពរបងប្អូនជនរួមជាតិមានជីវិតរស់នៅកាន់តែរុងរឿង​ និងទទួលបាននូវលាភសំណាងល្អៗ នៅក្នុងឆ្នាំថ្មីនេះ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print