ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកដល់ផ្លូវកោងបួងចង្កូតមិនទាន់ប៉ះខឿនចិញ្ចើមផ្លូវក្រឡាប់ផ្ងាជើង។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៤ទាបភ្លឺថ្ងៃសុក្រទី៨ខែកុម្ភៈឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។
មត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបររថយន្តបង្កមានឈ្មោះ ក្រួច មិត្ត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើក រថយន្ត ស្នាក់នៅរោងចក្រផលិតទឹកកកគីឡូលេខ៦មានស្រុកកំណើតនៅភូមិស្រូវក្រោមឃុំដងទង់ស្រុកដងទង់ខេត្តកំពត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយពិនិត្យមើលទៅប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចឲ្យហៅរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ
...