ទុ​ស្សេ​ខ្សែភ្លើង​លើ​បង្គោល​ភ្លើង​ពីរ​កន្លែង​រថយន្ត​ពន្លត់​អគ្គិភ័យ​ខណ្ឌទួលគោក​បាញ់​ទឹក​អត់​ចេញ

ចែករំលែក៖

​ភ្នំពេញ​៖​ មាន​ករណី​ទុ​ស្សេ​ចរន្តអគ្គិសនី​មួយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​បន្ទាប់​ពី​មាន​មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​ស​ន្ធា​សន្ធៅ​នៅ​លើ​បង្គោល​ភ្លើង​ចំនួន​ ២​កន្លែង​ជិត​គ្នា​ ។

Untitled-1 copy

កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៧​ ធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​បង្គោល​ភ្លើង​មួយ​កន្លែង​ត្រង់​ផ្លូវ​បេតុង​ច្រកចូល​អគ្គនាយកដ្ឋាន​កសិកម្ម​ និង​ផ្លូវ​១៩២​ ក្នុងភូមិ​១០​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​។​

​ឧប្បត្តិ​ហេតុនេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្តនឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខណ្ឌទួលគោក​១​គ្រឿង​ដែល​មក​បាញ់​ពន្លត់​មិន​មានការ​ត្រៀម​ឬ​ប្រុង​ប្រយ័ត្ន​ជា​មុន​ព្រោះតែ​បូមទឹក​អត់​ចេញ​។​ គ្រានោះ​បើ​កម​តែ​ប្រជា​ ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ នាំ​គ្នា​រត់ឡើង​លើ​ដំបូង​ផ្ទះ​ ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ បាញ់​ដោយ​ខ្លួនឯង​ដោយ​ចំណាយពេល​ដល់​ទៅ​កន្លះ​ម៉ោង​ទើប​រលត់​នោះ​កុំ​អី​អាច​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផង​មិនដឹង​។​

​ប្រជាពលរដ្ឋ​ បាន​រិះគន់​ត្រង់ៗ​ថា​ ក្រុម​ពន្លត់​អគ្គិភ័យ​ខណ្ឌទួលគោក​ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​លើ​ផ្នែក​បច្ចេកទេស​ឬ​ត្រៀម​ទុកជា​មុន​ ក្នុង​ការ​ជួយ​សង្គ្រោះ​អគ្គិភ័យ​ឆេះ​បង្គោល​ភ្លើង​ពីរ​កន្លែង​នេះ​ ដូច្នេះ​មិន​គួរ​ណា​បណ្តែតបណ្តោយ​ទៀត​ទេ​ នេះ​ឆេះ​បង្គោល​ភ្លើង​ ចុះបើ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​វិញ​តើ​មហន្តរាយ​ប៉ុន្មាន​ខ្នង​ ?​ ៕​

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print