Donald​ Trump​ ជំរុញ​មិន​ឲ្យ​ជន​មូ​ស្លី​ម​ទាំងអស់​ចូល​ក្នុង​ទឹកដី​អា​មេ​រិ​ក​

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ កាលពី​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​ផ្សព្វផ្សាយ​ថា​ បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក​ Donald​ Trump​ បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ ជន​មូ​ស្លី​ម​ទាំងអស់​ចូល​មក​ក្នុង​ទឹកដី​អា​មេ​រិ​ក​ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បាញ់ប្រហារ​សម្លាប់​រង្គាល​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ាប​ណ្តា​ល​ឲ្យ​ស្លាប់​១៤​នាក់​ និង​របួស​១៧​នាក់​រួច​មក​នោះ​ ។​

trump

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ លោក​ Donald​ Trump​ បាន​បញ្ជាក់​ថា​ ព្រំដែន​នៅ​តែ​បន្ត​បិទ​ ដរាបណា​ប្រទេស​របស់​យើង​មិន​ទាន់​រក​ឃើញ​ពី​អាកប្បកិរិយា​របស់​ជន​មូ​ស្លី​ម​ចំពោះ​ពលរដ្ឋ​អា​មេ​រិ​ក​នោះ​ ។​

​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​រដ្ឋ​ South​ Carolina​ លោក​ Trump​ ម្តង​ហើយ​ម្តងទៀត​បាន​ស្រែក​ឃោ​សា​នា​ឲ្យ​មានការ​បញ្ឈប់​ពលរដ្ឋ​មូ​ស្លី​ម​ទាំងអស់​ចូល​ទឹកដី​អា​មេ​រិ​ក​ ហើយ​ការ​ឃោសនា​នោះ​ទទួល​បានការ​ទះដៃ​អបអរសាទរ​យ៉ាង​កងរំពង​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ។​

​ទាក់ទង​ការ​ថ្លែង​នេះ​ផង​ដែរ​ ភ្លាមៗ​នោះ​ សេត​វិមាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់​ចំពោះ​ការ​ថ្លែង​របស់​លោក​ Trump​ បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ មក​ពី​គណបក្ស​សាធារណរដ្ឋ​នោះ​ ដោយ​ចាត់​ទុក​ថា​ នេះ​មិនមែន​ជា​គោល​ជំហរ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ឡើយ​ ។​

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា​ ការ​ថ្លែង​នោះ​វា​បាន​ផ្ទុយ​ពី​តម្លៃ​របស់​អា​មេ​រិ​ក​ និង​ផ្ទុយ​ពី​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន​ទាំងមូល​ ។​

​កាលពី​ស​ប្តា​ហ៍​កន្លង​មកនេះ​ ជន​មូ​ស្លី​ម​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​គេ​ដឹង​ថា​ ជា​អ្នក​ដែល​បាន​លង់​នៅ​ក្នុង​ក្រុម​រ៉ា​ឌី​កាលនោះ​បាន​បាញ់ប្រហារ​សម្លាប់​មនុស្ស​១៤​នាក់​ស្ថិត​នៅ​ក្នុង​មណ្ឌល​សុខភាព​ ទីក្រុង​ San​ Bernardino​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ សហរដ្ឋអាមេរិក​ ។​

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​សុន្ទរកថា​ដ៏​កម្រ​មួយ​នៅ​ឯ​វិមាន​ Oval​ នោះ​ដើម្បី​ឆ្លើយ​តប​ទាក់ទង​ការ​បាញ់ប្រហារ​នេះ​ ។​ លោក​អូ​បា​ម៉ា​ ក៏​បាន​ព្រមាន​ផង​ដែរ​ចំពោះ​ពលរដ្ឋ​អា​មេ​រិ​ក​ឲ្យ​ប្រយ័ត្ន​ចំពោះ​ការ​អូស​ទាញ់​នាំ​ឲ្យ​មានការ​បែកបាក់​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print