ភ្នំពេញ៖ មានករណីទុស្សេចរន្តអគ្គិសនីមួយបានបង្កការភ្ញាក់ផ្អើលទាំងយប់បន្ទាប់ពីមានមានអណ្តាតភ្លើងឆេះយ៉ាងសន្ធាសន្ធៅនៅលើបង្គោលភ្លើងចំនួន ២កន្លែងជិតគ្នា ។
កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៥ នៅចំណុចបង្គោលភ្លើងមួយកន្លែងត្រង់ផ្លូវបេតុងច្រកចូលអគ្គនាយកដ្ឋានកសិកម្ម និងផ្លូវ១៩២ ក្នុងភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ឧប្បត្តិហេតុនេះ បានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តនឹងរថយន្តពន្លត់អគ្គិភ័យរបស់ខណ្ឌទួលគោក១គ្រឿងដែលមកបាញ់ពន្លត់មិនមានការត្រៀមឬប្រុងប្រយ័ត្នជាមុនព្រោះតែបូមទឹកអត់ចេញ។ គ្រានោះបើកមតែប្រជា ពលរដ្ឋភ័យស្លន់ស្លោ នាំគ្នារត់ឡើងលើដំបូងផ្ទះ ប្រើបំពង់ពន្លត់អគ្គិភ័យ បាញ់ដោយខ្លួនឯងដោយចំណាយពេលដល់ទៅកន្លះម៉ោងទើបរលត់នោះកុំអីអាចរាលដាលដល់ផ្ទះប្រជាពលរដ្ឋផងមិនដឹង។
ប្រជាពលរដ្ឋ បានរិះគន់ត្រង់ៗថា ក្រុមពន្លត់អគ្គិភ័យខណ្ឌទួលគោក ខ្វះការប្រុងប្រយត្ន័លើផ្នែកបច្ចេកទេសឬត្រៀមទុកជាមុន ក្នុងការជួយសង្គ្រោះអគ្គិភ័យឆេះបង្គោលភ្លើងពីរកន្លែងនេះ ដូច្នេះមិនគួរណាបណ្តែតបណ្តោយទៀតទេ នេះឆេះបង្គោលភ្លើង ចុះបើឆេះផ្ទះប្រជាពលរដ្ឋវិញតើមហន្តរាយប៉ុន្មានខ្នង ? ៕
ដោយ៖ ប្រាថ្នា