​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​ល្អ​ជាង​១៩​ឆ្នាំ​កន្លង​ទៅ​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ ទិវា​រត់ប្រណាំង​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​ លើក​ទី​២០​ដែល​រៀបចំ​ដោយ​ក្រសួង​ ទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​ អូ​ឡាំ​ពិ​ក​កម្ពុជា​ក្នុង​គោលបំណង​បំផុស​ វិស័យ​ទេសចរណ៍​កម្ពុជា​តាម​រយៈ​វិស័យ​កីឡា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លើ​សាកលលោក​បាន​ស្គាល់​ពី​វប្បធម៌​ ទំនៀមទម្លាប់​និង​ប្រពៃណី​របស់​ប្រជា​ ពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ច្បាស់​ហើយ​ ជា​លទ្ធផល​ការ​រត់ប្រណាំង​ពាក់កណ្ដាល​ ម៉ា​រ៉ា​តុង​អន្ដរជាតិ​គម្រប់​ខួប​ទី​២០​ឆ្នាំ​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៦​ ខែធ្នូ​ ឆ្នាំ​ ២០១៥​កន្លង​ទៅ​នៅ​មុខ​ប្រាសាទ​អង្គរ​ វត្ដ​ទទួល​បាន​អត្ដ​ពលិកម​ក​ពី​ជុំវិញ​ពិភពលោក​ចំនួន​៧៨​ប្រទេស​ ។​

​ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ផ្នែក​បុរស​បាន​ទៅ​កីឡាករ​ឈ្មោះ​ Feroser​ Thomson​ មក​ពី​ប្រទេស​អូស្ដ្រាលី​ប្រើ​ថិរវេលា​១​ ម៉ោង​១២​នាទី​២០​វិនាទី​,​ ចំណាត់ថ្នាក់​ លេខ​២​បាន​ទៅ​កីឡាករ​ Neko​ មក​ពី​ ប្រទេស​ជប៉ុន​ ប៉ុន្ដែ​សញ្ជាតិ​កម្ពុជា​ប្រើ​ ថិរវេលា​១​ម៉ោង​១៣​នាទី​៤៦​វិនាទី​និង​ ចំណាត់ថ្នាក់​លេខ​៣​ បាន​ទៅ​លើ​កីឡាករ​ Harikuta​ Jun​ មក​ពី​ប្រទេស​ជប៉ុន​ប្រើ​ ថិរវេលា​១​ម៉ោង​១៣​នាទី​៤៧​វិនាទី​ ។​

​ដោយឡែក​វិញ្ញាសា​រត់​ចម្ងាយ​២១​ គីឡូម៉ែត្រ​នារី​ចំណាត់ថ្នាក់​លេខ​១​បាន​ ទៅ​លើ​កីឡាការិនី​ Vivian​ Tang​ មក​ពី​ ប្រទេស​សិង្ហ​បុរី​ប្រើ​ថិរវេលា​១​ម៉ោង​២៩​នាទី​០៩​វិនាទី​,​ ចំណាត់ថ្នាក់​លេខ​២​កីឡា​ ការិនី​ Maire​ Nic​ Amhlaoibh​ មក​ពី​ ប្រទេស​អៀរ​ឡង់​ប្រើ​ថិរវេលា​១​ម៉ោង​ ៣១​នាទី​៤៣​វិនាទី​ និង​ចំណាត់ថ្នាក់​លេខ​ ៣​បាន​ទៅ​កីឡាការិនី​ Caroline​ Plas-ence​ មក​ពី​ចក្រភព​អង់គ្លេស​ប្រើ​ថិ​រ​ វេលា​១​ម៉ោង​៣៣​នាទី​២៨​វិនាទី​ ។​

​សម្រាប់​លទ្ធផល​ជិះរទេះ​ប្រណាំង​ជន​ពិការ​ផ្នែក​បុរស​ចម្ងាយ​២១​គីឡូម៉ែត្រ​ ចំណាត់ថ្នាក់​លេខ​១​កីឡាករ​ កង​ កាន​ របស់​កម្ពុជា​ប្រើ​ថិរវេលា​១​ម៉ោង​៥៨​ នាទី​៤៣​វិនាទី​,​ ចំណាត់​លេខ​២​កីឡាករ​ អ៊​ន​ សុផល​ កម្ពុជា​ប្រើ​ថិរវេលា​២​ម៉ោង​ ១២​នាទី​៥៩​វិនាទី​ និង​ចំណាត់​លេខ​៣​ កីឡាករ​ពៅ​ សុផល​ កម្ពុជា​ប្រើ​ថិរវេលា​ ២​ម៉ោង​១៥​នាទី​៣៨​វិនាទី​ ។​

​ប្រណាំង​រទេះ​ជន​ពិការ​ផ្នែក​នារី​ចម្ងាយ​ ២១​គីឡូម៉ែត្រ​ចំណាត់ថ្នាក់​លេខ​១​បាន​ ទៅ​លើ​កីឡាការិនី​ យស​ ពិសី​របស់​ កម្ពុជា​ប្រើ​ថិរវេលា​២​ម៉ោង​១៦​នាទី​២៤​ វិនាទី​,​ ចំណាត់ថ្នាក់​លេខ​២​ បាន​ទៅ​កីឡា​ ការិនី​ សុខ​ ណា​ក់​ កម្ពុជា​ ប្រើ​ថិរវេលា​ ២​ម៉ោង​៣៣​នាទី​៥៧​វិនាទី​ ។​

​ក្រៅពី​វិញ្ញាសា​រត់​ចម្ងាយ​២១​គីឡូ​ ម៉ែត្រ​ក៏​មានការ​ប្រកួត​រត់ប្រណាំង​ ចម្ងាយ​១០​គីឡូម៉ែត្រ​បុរស​ជា​លទ្ធផល​ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាករ​ Daisuke​ Fukai​ មក​ពី​ប្រទេស​ជប៉ុន​ ប្រើ​ថិរវេលា​៣៦​នាទី​១២​វិនាទី​៤២,​ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​កីឡាករ​ កម្ពុជា​ឈ្មោះ​ កាំ​ង​ ធឿ​ន​ ប្រើ​ថិរវេលា​ ៣៦​នាទី​៥៩​វិនាទី​៣៨​ និង​ចំណាត់ថ្នាក់​ លេខ​៣​បាន​ទៅ​លើ​កីឡាករ​កម្ពុជា​ឈ្មោះ​លន់​ សីហា​ ប្រើ​ថិរវេលា​៣៧​នាទី​១២​ វិនាទី​៩០​ ។​

​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​នារី​ ចំណាត់ថ្នាក់​លេខ​១​កីឡាការិនី​ Agota​ Pech​ មក​ពី​ប្រទេស​បារាំង​ប្រើ​ថិរវេលា​ ៤៣​នាទី​២៨​វិនាទី​,​ ចំណាត់ថ្នាក់​លេខ​២​ បាន​ទៅ​កីឡាការិនី​ Heidi​ Setch​ មក​ ពី​សហរដ្ឋអាមេរិក​ប្រើ​ថិរវេលា​៤៣​នាទី​៣៤​វិនាទី​ និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ ទៅ​លើ​កីឡាការិនី​ Lauren​ Cook​ មក​ ពី​សហរដ្ឋអាមេរិក​ប្រើ​ថិរវេលា​៤៣​នាទី​៤២​វិនាទី​ ។​

​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ បុរស​ពិការ​ដៃ​ចំណាត់ថ្នាក់​លេខ​១​កីឡា​ ករ​កម្ពុជា​ឈ្មោះ​ សុ​ន​ សា​រិ​ទ្ធ​ ប្រើ​ថិ​រ​ វេលា​១​ម៉ោង​១​នាទី​១៩​វិនាទី​ និង​ចំណាត់​ ថ្នាក់​លេខ​២​បាន​ទៅ​កីឡាករ​ ទិ​ត្យ​ វ​ណ្ណា​ កម្ពុជា​ប្រើ​ថិរវេលា​១​ម៉ោង​៨​នាទី​២៣​ វិនាទី​ចំពោះ​វិញ្ញាសា​នេះ​មាន​តែ​កីឡា​ ករ​២​នាក់​ប៉ុណ្ណោះ​ដែល​ចូលរួម​រត់​ដូច្នេះ​គ្មាន​អ្នក​ដណ្ដើម​យក​ចំណាត់​លេខ​៣​ ឡើយ​ ។​

​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​បុរស​ពិការ​ជើង​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាករ​ Atsushi​ Tama​ Moto​ មក​ពី​ប្រទេស​ ជប៉ុន​ប្រើ​ថិរវេលា​១​ម៉ោង​៣​នាទី​១​វិនាទី​,​ ចំណាត់ថ្នាក់​លេខ​២​កីឡាករ​កម្ពុជា​ឈ្មោះ​ ចាន់​ សម័យ​ ប្រើ​ថិរវេលា​១​ម៉ោង​៦​ នាទី​៤៧​វិនាទី​ និង​ចំណាត់ថ្នាក់​លេខ​៣​ បាន​ទៅ​លើ​កីឡាករ​កម្ពុជា​ឈ្មោះ​ ចែ​ម​ វាសនា​ ប្រើ​ថិរវេលា​១​ម៉ោង​១១​នាទី​១៦​ វិនាទី​ ។​

​លោក​ សែ​ម​ ផល្លា​ មន្ដ្រី​គណៈ​កម្ម​ ការ​រៀបចំ​ការ​ប្រកួត​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​លើក​ទី​២០​បាន​ប្រាប់​ អ្នក​យក​ព័​ត៍​មាន​នគរវត្ដ​តាម​ទូរស័ព្ទ​ជុំ​ វិញ​ស្ថានភាព​នៃ​ការ​ប្រព្រឹត្ដ​ទៅ​ទិវា​រត់​ ប្រណាំង​ដែល​មាន​គោលបំណង​ស្វែងរក​ថវិកា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជន​ ពិការ​កុមារ​កំព្រា​និង​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​យ៉ាង​ដូច្នេះ​ថា​ជា​លទ្ធផល​ក្នុង​ដំណើរការ​ ប្រកួត​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​ លើក​ទី​២០​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ ឆ្នាំ​កន្លង​ទៅ​ជា​រួម​ល្អ​ជាង​១៩​ឆ្នាំ​ដែល​ បាន​រៀបចំ​កម្មវិធី​នេះ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ថ្វីបើ​តួលេខ​ អ្នកចូលរួម​រត់​មិន​បាន​តាម​ការ​គ្រោង​ ទុក​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​ដោយ​ក៏​ទិវា​មួយ​នេះ​អាច​ប្រមូល​ថវិកា​ ពី​អ្នកចូលរួម​រត់​យក​ទៅ​ជួយ​ដល់​កុមារ​ កំព្រា​នៅ​មន្ទីរពេទ្យ​និង​ប្រជាពលរដ្ឋ​ក្រី​ ក្រ​តាម​បណ្ដា​អង្គការ​មួយ​ចំនួន​ប្រមាណ​ជិត​៤​ម៉ឺន​ដុល្លារ​ដែរ​ ។​ ខណៈ​ឆ្នាំ​២០១៤​ កន្លង​ទៅ​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ ម៉ា​រ៉ា​តុង​អង្គរ​បាន​យក​ថវិកា​ចំនួន​២៦.​ ០០០​ ដុល្លារ​ជួយ​ដល់​ពួក​គេ​ ។​

​ទន្ទឹម​នឹង​នោះ​លោក​ សែ​ម​ ផល្លា​ បាន​លើក​ឡើង​ដោយ​មោទនភាព​ថា​ ទិវា​នេះ​គឺជា​កម្មវិធី​អន្ដរជាតិ​មួយ​ដែល​កម្ពុជា​យើង​ប្រារឰ​ធ្វើ​ចាប់ពី​មាន​អ្នក​រត់​ត្រឹម​ជាង​៥០០​នាក់​ក្នុង​ឆ្នាំ​ទី​១​រហូត​មក​ដល់​ឆ្នាំ​ទី​២០​នេះ​យើង​មាន​អ្នក​រត់​រហូត​ជិត​៩​ពាន់​នាក់​មាន​កើនឡើង​ចំនួន​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ​។​ លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ឱ្យ​ បាន​ល្អ​ប្រសើរ​ជាង​នេះ​បន្ថែម​ទៀត​ដល់​ ភ្ញៀវ​ទេសចរ​បរទេស​និង​អ្នក​រត់​ជា​ជន​ ជាតិ​បរទេស​អ្វី​ដែល​ពិសេស​ជាង​នេះ​ គឺ​ក្រសួងទេសចរណ៍​នឹង​ពង្រីក​ការ​ហោះ​ ហើរ​ត្រង់​ពី​បណ្ដា​ប្រទេស​នានា​មក​ ខេត្ដសៀមរាប​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ ស្រួល​ដល់​អ្នក​រត់​មក​ពី​គ្រប់​ទិស​ទី​ ៕​

lida 2 copy

lida 3 copy

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print