សង្គ្រាមវាយប្រហារក្រុមអិស្លាម បង្កើតរដ្ឋពេលនេះកំពុងប្រែក្លាយទៅជាសង្គ្រាមវាយប្រហាររវាងប្រទេសមហាអំណាចទីមួយលើពិភពលោករួមជាមួយសម្ពន្ធមិត្ដនឹងរុស្ស៊ី ក្រោយពេលដែល អាមេរិកបានមើលឃើញថា បើមិនរារាំង រុស្ស៊ីឱ្យបានទាន់ពេលទេនោះមហាអំណាច ទីមួយរបស់អាមេរិកត្រូវបាត់បង់ ហើយ ប្រទេសដែលធ្លាប់នៅពីក្រោមស្ដាប់តាម អាមេរិកប្រាកដជាងាកទៅខាងរុស្ស៊ីជា មិនខាន ។
កាលពីថ្ងៃទី៧ ខែធ្នូ ប្រធានាធិបតី អាមេរិកបានប្រកាស់ថា អាមេរិកនឹងធ្វើ គ្រប់យ៉ាងដើម្បីការពារពលរដ្ឋអាមេរិកគេចផុតពីការគំរាមកំហែង ។ ប្រធានា ធិបតីអាមេរិកបានសម្ដៅទៅលើក្រុម អ៊ិេស្លាមបង្កើតរដ្ឋ ក៏ដូចជាប្រទេសណា ដែលអាចគំរាមកំហែងដល់អាមេរិក ក្នុងនោះមានរុស្ស៊ី ។
គម្រោងច្បាប់ស្ដីពីកិច្ចការការពារ ជាតិសម្រាប់ឆ្នាំ២០១៦ ត្រូវបានអនុម័ត ដោយសភាជាន់ខ្ពស់សហរដ្ឋអាមេរិក កាលពី១៥ថ្ងៃមុននេះ ។ ទើបតែនៅថ្ងៃ នេះលោកប្រធានាធិបតី អូបាម៉ា បានចុះ ហត្ថលេខាសម្រេចដាក់ឱ្យប្រើប្រាស់ស្រប ទៅតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ។ ខ្លឹមសារមួយផ្នែកនៃច្បាប់ការពារជាតិ ឆ្នាំ២០១៦ នេះគឺបានហាមឃាត់មិនឱ្យ ក្រសួងការពារជាតិអាមេរិកផ្ទេរអ្នកទោស ពីមន្ទីរឃុំឃាំង Guantanamo ដែលស្ថិត នៅលើកោះគុយបាមកលើដីសហរដ្ឋអា មេរិកទេ រហូតដល់ដាច់ឆ្នាំ២០១៦ ។ មានន័យថា ក្នុងន័យនេះមន្ទីរឃុំឃាំង Guantanamo នឹងត្រូវរក្សាឱ្យដំណើរ ការបន្ដទៀត រហូតដល់ដាច់ឆ្នាំ២០១៦ ។
អាមេរិកយល់យ៉ាងច្បាស់ពីឥទ្ធិពល របស់រុស្ស៊ីនាពេលនេះ ទាំងវិស័យយោធា និងសេដ្ឋកិច្ច ទាំងនោះហើយទើបធ្វើឱ្យ អាមេរិករួមដៃជាមួយសម្ពន្ធមិត្ដវាយ ប្រហារទៅលើសេដ្ឋកិច្ចរុស្ស៊ីឱ្យទាន់ ពេលវេលា បើមិនដូច្នោះទេតំណែង ទីមួយរបស់អាមេរិកនឹងត្រូវបាត់បង់ទៅក្នុងដៃរុស្ស៊ីជាមិនខាន ។
កន្លងមកថ្មីៗនេះប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានប្រកាសថា គោលនយោបាយរបស់រុស្ស៊ីជាហេតុផល មួយក្នុងចំណោមហេតុផល៣ដែលពល រដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភ បន្ទាប់ ពីវីរុសអេបូឡា និងក្រុមភេរវកម្មអ៊ិេស្លាម បង្កើតរដ្ឋ(IS) ។
បច្ចុប្បន្នពលរដ្ឋអាមេរិកព្រួយបារម្ភ បំផុតនោះគឺ ទី១-នៅលើពិភពលោក យើងបានឃើញភាពចលាចលនៅមជ្ឈិម បូព៌ា និងវិបត្ដិនៅអ៊ុយក្រែន ។ ទី២-វីរុស អេបូឡាដែលកំពុងតែគំរាមកំហែងដល់ ពលរដ្ឋជាច្រើនជុំវិញពិភពលោក និងទី ៣គឺការគំរាមកំហែងវាយប្រហារភេរវកម្មរបស់ក្រុមឧទ្ទាមអ៊ិោស្លាមបង្កើតរដ្ឋ ។
នេះជាលើកទី១ហើយដែលប្រធានា ធិបតី អូបាម៉ា ប្រៀបធៀបគោលនយោ បាយប្រទេសរុស្ស៊ីជាមួយនឹងវីរុសអេបូឡានិងក្រុមIS គឺមានការគំរាមកំហែង ដូចគ្នា ។ ក្រោយការប្រៀបធៀបខាង លើរដ្ឋាភិបាលទីក្រុងមូស្គូក៏មានប្រតិកម្ម យ៉ាងខ្លាំង ។ ក្រសួងការបរទេសរុស្ស៊ីបាន ចាត់ទុកការប្រកាសរបស់ប្រធានាធិបតីអូបាម៉ា ជាការប្រើប្រាស់ពាក្យសម្ដីមិន សមរម្យ និងការឃោសនាអាក្រក់ទៅ លើប្រទេសរុស្ស៊ី ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរ រុស្ស៊ីបាន ព្រមានថា ការដែលលោកខាងលិចនៅ តែបន្ដចងគំនុំគុំកួនអាចនឹងបង្កឱ្យមាន បញ្ហាអាក្រក់កើតឡើង ។
តាមលទ្ធផលស្ទាបស្ទង់មតិថ្មីបំផុត បានបង្ហាញឱ្យឃើញថា ការដាក់ទណ្ឌកម្ម របស់លោកខាងលិចអាចនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច រុស្ស៊ីក្នុងរយៈពេលយូរ ។
ប្រធានាធិបតី ពូទីន ធ្លាប់បានប្រកាស ថា ការធ្វើរដ្ឋប្រហារនៅអ៊ុយក្រែនបាន បញ្ជាក់ពីរបបហ្វាស៊ីសថ្មីកំពុងតែកើត ឡើងនៅតំបន់អឺរ៉ុបខាងកើត ។ លោក ពូទីន បានបន្ដទៀតថា ការបាត់បង់តុល្យ ភាពបរមាណូរវាងអាមេរិកនឹងដៃគូរនៅ តំបន់អឺរ៉ុបនឹងធ្វើឱ្យសម្ពន្ធមិត្ដលោកខាង លិចមិនអាចទុកចិត្ដគ្នា ។ មេដឹកនាំរុស្ស៊ី ក៏បានលើកឡើងពីឃ្លាំងអាវុធបរមាណូនិងសមត្ថភាពទប់ទល់វាយប្រហារជា មួយមហាអំណាចអាមេរិក ។
លោក ពូទីន បន្ដទៀតថា ការដាក់ទណ្ឌ កម្មរបស់លោកខាងលិចគឺជាឱកាសដ៏ល្អប្រសើរសម្រាប់បណ្ដាក្រុមហ៊ុនរបស់រុស្ស៊ីពង្រីកការផលិត និងប្រើប្រាស់ ផលិតផលរបស់ខ្លួន ។ ពលរដ្ឋរុស្ស៊ីនៅតែ គាំទ្រគោលនយោបាយដឹកនាំរបស់លោក ពូទីន ហើយថ្កោលទោសលោកខាងលិច ដែលជាអ្នកបង្កឱ្យមានវិបត្ដិកើតឡើង នៅប្រទេសអ៊ុយក្រែន ។
សហគមន៍អឺរ៉ុបបានប្រកាសថា ការ ដាក់ទណ្ឌកម្មធ្វើឱ្យរុស្ស៊ីខាតបង់ទឹកប្រាក់៧៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ផ្ទុយ ទៅវិញអឺរ៉ុបជាអ្នកខាតបង់ច្រើនជាងគេដោយការដាក់ទណ្ឌកម្មទាំងនោះ ។
តាមរបាយការណ៍អឺរ៉ុបនឹងត្រូវខាតបង់ ទឹកប្រាក់រហូតដល់៤០ពាន់លានអឺរ៉ូ នៅ ក្នុងឆ្នាំ២០១៤ ហើយនឹងកើនឡើងរហូត ដល់៥០ពាន់លានអឺរ៉ូនៅក្នុងឆ្នាំ២០១៥ ដោយសារតែការដាក់ទណ្ឌកម្មគ្នាទៅ វិញទៅមករវាងអឺរ៉ុបនឹងរុស្ស៊ី ។
រដ្ឋមន្ដ្រីការបរទេសរុស្ស៊ីលោក សឺហ្គេយ៍ ឡាវរ៉ូវ នាពេលកន្លងមកបានប្រកាស ថា វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសអឺរ៉ុប នឹងត្រូវខាតបង់យ៉ាងច្រើនទាក់ទងនឹងការ ដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ីពាក់ ព័ន្ធនឹងវិបត្ដិនៅក្នុងប្រទេសអ៊ុយក្រែន ។ មកទល់ពេលនេះគេមិនទាន់អាចបញ្ជាក់ ពីការខាតបង់លើវិស័យណាមួយច្រើន ជាងគេនោះឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី