ខេត្ដសៀមរាប៖ ទិវារត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២០ដែលរៀបចំដោយក្រសួង ទេសចរណ៍និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាក្នុងគោលបំណងបំផុស វិស័យទេសចរណ៍កម្ពុជាតាមរយៈវិស័យកីឡាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍លើសាកលលោកបានស្គាល់ពីវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីរបស់ប្រជា ពលរដ្ឋកម្ពុជាឱ្យកាន់តែច្បាស់ហើយ ជាលទ្ធផលការរត់ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុងអន្ដរជាតិគម្រប់ខួបទី២០ឆ្នាំ កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ ២០១៥កន្លងទៅនៅមុខប្រាសាទអង្គរ វត្ដទទួលបានអត្ដពលិកមកពីជុំវិញពិភពលោកចំនួន៧៨ប្រទេស ។
ចំពោះលទ្ធផលចំណាត់ថ្នាក់វិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រផ្នែកបុរសបានទៅកីឡាករឈ្មោះ Feroser Thomson មកពីប្រទេសអូស្ដ្រាលីប្រើថិរវេលា១ ម៉ោង១២នាទី២០វិនាទី, ចំណាត់ថ្នាក់ លេខ២បានទៅកីឡាករ Neko មកពី ប្រទេសជប៉ុន ប៉ុន្ដែសញ្ជាតិកម្ពុជាប្រើ ថិរវេលា១ម៉ោង១៣នាទី៤៦វិនាទីនិង ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ Harikuta Jun មកពីប្រទេសជប៉ុនប្រើ ថិរវេលា១ម៉ោង១៣នាទី៤៧វិនាទី ។
ដោយឡែកវិញ្ញាសារត់ចម្ងាយ២១ គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១បាន ទៅលើកីឡាការិនី Vivian Tang មកពី ប្រទេសសិង្ហបុរីប្រើថិរវេលា១ម៉ោង២៩នាទី០៩វិនាទី, ចំណាត់ថ្នាក់លេខ២កីឡា ការិនី Maire Nic Amhlaoibh មកពី ប្រទេសអៀរឡង់ប្រើថិរវេលា១ម៉ោង ៣១នាទី៤៣វិនាទី និងចំណាត់ថ្នាក់លេខ ៣បានទៅកីឡាការិនី Caroline Plas-ence មកពីចក្រភពអង់គ្លេសប្រើថិរ វេលា១ម៉ោង៣៣នាទី២៨វិនាទី ។
សម្រាប់លទ្ធផលជិះរទេះប្រណាំងជនពិការផ្នែកបុរសចម្ងាយ២១គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១កីឡាករ កង កាន របស់កម្ពុជាប្រើថិរវេលា១ម៉ោង៥៨ នាទី៤៣វិនាទី, ចំណាត់លេខ២កីឡាករ អ៊ន សុផល កម្ពុជាប្រើថិរវេលា២ម៉ោង ១២នាទី៥៩វិនាទី និងចំណាត់លេខ៣ កីឡាករពៅ សុផល កម្ពុជាប្រើថិរវេលា ២ម៉ោង១៥នាទី៣៨វិនាទី ។
ប្រណាំងរទេះជនពិការផ្នែកនារីចម្ងាយ ២១គីឡូម៉ែត្រចំណាត់ថ្នាក់លេខ១បាន ទៅលើកីឡាការិនី យស ពិសីរបស់ កម្ពុជាប្រើថិរវេលា២ម៉ោង១៦នាទី២៤ វិនាទី, ចំណាត់ថ្នាក់លេខ២ បានទៅកីឡា ការិនី សុខ ណាក់ កម្ពុជា ប្រើថិរវេលា ២ម៉ោង៣៣នាទី៥៧វិនាទី ។
ក្រៅពីវិញ្ញាសារត់ចម្ងាយ២១គីឡូ ម៉ែត្រក៏មានការប្រកួតរត់ប្រណាំង ចម្ងាយ១០គីឡូម៉ែត្របុរសជាលទ្ធផល ចំណាត់ថ្នាក់លេខ១បានទៅកីឡាករ Daisuke Fukai មកពីប្រទេសជប៉ុន ប្រើថិរវេលា៣៦នាទី១២វិនាទី៤២, ចំណាត់ថ្នាក់លេខ២បានទៅកីឡាករ កម្ពុជាឈ្មោះ កាំង ធឿន ប្រើថិរវេលា ៣៦នាទី៥៩វិនាទី៣៨ និងចំណាត់ថ្នាក់ លេខ៣បានទៅលើកីឡាករកម្ពុជាឈ្មោះលន់ សីហា ប្រើថិរវេលា៣៧នាទី១២ វិនាទី៩០ ។
រត់ចម្ងាយ១០គីឡូម៉ែត្រផ្នែកនារី ចំណាត់ថ្នាក់លេខ១កីឡាការិនី Agota Pech មកពីប្រទេសបារាំងប្រើថិរវេលា ៤៣នាទី២៨វិនាទី, ចំណាត់ថ្នាក់លេខ២ បានទៅកីឡាការិនី Heidi Setch មក ពីសហរដ្ឋអាមេរិកប្រើថិរវេលា៤៣នាទី៣៤វិនាទី និងចំណាត់ថ្នាក់លេខ៣បាន ទៅលើកីឡាការិនី Lauren Cook មក ពីសហរដ្ឋអាមេរិកប្រើថិរវេលា៤៣នាទី៤២វិនាទី ។
វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ បុរសពិការដៃចំណាត់ថ្នាក់លេខ១កីឡា ករកម្ពុជាឈ្មោះ សុន សារិទ្ធ ប្រើថិរ វេលា១ម៉ោង១នាទី១៩វិនាទី និងចំណាត់ ថ្នាក់លេខ២បានទៅកីឡាករ ទិត្យ វណ្ណា កម្ពុជាប្រើថិរវេលា១ម៉ោង៨នាទី២៣ វិនាទីចំពោះវិញ្ញាសានេះមានតែកីឡា ករ២នាក់ប៉ុណ្ណោះដែលចូលរួមរត់ដូច្នេះគ្មានអ្នកដណ្ដើមយកចំណាត់លេខ៣ ឡើយ ។
រត់ចម្ងាយ១០គីឡូម៉ែត្របុរសពិការជើងចំណាត់ថ្នាក់លេខ១បានទៅកីឡាករ Atsushi Tama Moto មកពីប្រទេស ជប៉ុនប្រើថិរវេលា១ម៉ោង៣នាទី១វិនាទី, ចំណាត់ថ្នាក់លេខ២កីឡាករកម្ពុជាឈ្មោះ ចាន់ សម័យ ប្រើថិរវេលា១ម៉ោង៦ នាទី៤៧វិនាទី និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករកម្ពុជាឈ្មោះ ចែម វាសនា ប្រើថិរវេលា១ម៉ោង១១នាទី១៦ វិនាទី ។
លោក សែម ផល្លា មន្ដ្រីគណៈកម្ម ការរៀបចំការប្រកួតពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២០បានប្រាប់ អ្នកយកព័ត៍មាននគរវត្ដតាមទូរស័ព្ទជុំ វិញស្ថានភាពនៃការប្រព្រឹត្ដទៅទិវារត់ ប្រណាំងដែលមានគោលបំណងស្វែងរកថវិកាជួយដល់ប្រជាពលរដ្ឋក្រីក្រជន ពិការកុមារកំព្រានិងមន្ទីរពេទ្យគន្ធបុបា្ពយ៉ាងដូច្នេះថាជាលទ្ធផលក្នុងដំណើរការ ប្រកួតពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី២០មានលក្ខណៈល្អប្រសើរជាង ឆ្នាំកន្លងទៅជារួមល្អជាង១៩ឆ្នាំដែល បានរៀបចំកម្មវិធីនេះ ។
លោកបានបន្ដទៀតថាថ្វីបើតួលេខ អ្នកចូលរួមរត់មិនបានតាមការគ្រោង ទុករបស់គណៈកម្មការរៀបចំការប្រកួតក៏ដោយក៏ទិវាមួយនេះអាចប្រមូលថវិកា ពីអ្នកចូលរួមរត់យកទៅជួយដល់កុមារ កំព្រានៅមន្ទីរពេទ្យនិងប្រជាពលរដ្ឋក្រី ក្រតាមបណ្ដាអង្គការមួយចំនួនប្រមាណជិត៤ម៉ឺនដុល្លារដែរ ។ ខណៈឆ្នាំ២០១៤ កន្លងទៅទិវារត់ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុងអង្គរបានយកថវិកាចំនួន២៦. ០០០ ដុល្លារជួយដល់ពួកគេ ។
ទន្ទឹមនឹងនោះលោក សែម ផល្លា បានលើកឡើងដោយមោទនភាពថា ទិវានេះគឺជាកម្មវិធីអន្ដរជាតិមួយដែលកម្ពុជាយើងប្រារឰធ្វើចាប់ពីមានអ្នករត់ត្រឹមជាង៥០០នាក់ក្នុងឆ្នាំទី១រហូតមកដល់ឆ្នាំទី២០នេះយើងមានអ្នករត់រហូតជិត៩ពាន់នាក់មានកើនឡើងចំនួន២០ភាគរយបើធៀបនឹងឆ្នាំ២០១៤កន្លងទៅ។ លោកបានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើយ៉ាងណាជួយសម្រួលឱ្យ បានល្អប្រសើរជាងនេះបន្ថែមទៀតដល់ ភ្ញៀវទេសចរបរទេសនិងអ្នករត់ជាជន ជាតិបរទេសអ្វីដែលពិសេសជាងនេះ គឺក្រសួងទេសចរណ៍នឹងពង្រីកការហោះ ហើរត្រង់ពីបណ្ដាប្រទេសនានាមក ខេត្ដសៀមរាបដើម្បីបង្កលក្ខណៈងាយ ស្រួលដល់អ្នករត់មកពីគ្រប់ទិសទី ៕
ដោយ៖ សារីម