អាមេរិកនិងកូរ៉េខាងត្បូងព្រមព្រៀងគ្នា​ លើប្រាក់ចំណាយសម្រាប់ទាហានអាមេរិកឈរជើង ក្នុងទឹកដីនេះឆ្នាំ​២០១៩

ចែករំលែក៖

ប្រាក់ចំណាយសម្រាប់ចញ្ចឹមកម្លាំងទាហានអាមេរិកដែលឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង មានយ៉ាងច្រើនសន្ធឹកសន្ធប់ ហើយកន្លងមកលោកត្រាំស្នើរដល់កូរ៉េខាងត្បូង​ជាអ្នកចំណាយ ដោយទាហានអាមេរិកនៅទីនោះដើម្បីការពារ កូរ៉េខាងត្បូង ។ នៅពេលនេះដែរភាគីទាំងពីរបានពិភាក្សាព្រមព្រៀងគ្នា លើការចំណាយ ។

តាមសារព័ត៌មានកូរ៉េខាងត្បូង បានផ្សាយថា កូរ៉េខាងត្បូងបានយល់ព្រមចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើកងកម្លាំងទាហានអាមេរិក សម្រាប់ការឈរជើងនៅក្នុងឆ្នាំ២០១៩ រហូតដល់៩២៤លានដុល្លារ ។ សារព័ត៌មាន Yonhap បានផ្សាយថា កិច្ចព្រមព្រៀងនេះ ចាប់ផ្តើមមានប្រសិទ្ធភាព បន្ទាប់ពីទទួលការយល់ព្រមពី សភា ដែលគ្រោងបើកសម័យប្រជុំនៅក្នុងខែមេសា ខាងមុខ ។

ក្រសួងការបរទេសបញ្ជាក់ថា ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់ ទីក្រុងសេអ៊ូលបានព្រមចំណាយប្រហែល៩២៤ លានដុល្លារ ក្នុងឆ្នាំ២០១៩ ស្មើ៨.២ភាគរយ កើនឡើងជាងទឹកប្រាក់ចំណាយកាលពី៥ឆ្នាំមុន ដែលបានផុតកំណត់ ។

ប្រភពបន្តថា បើទោះបីខាងអាមេរិកទាមទារច្រើនជាងនេះ ប៉ុន្តែយើងបានសម្រេចព្រមព្រៀងគ្នាមួយ ដើម្បីឆ្លុះបញ្ចាំងអំពីបញ្ហាសន្តិសុខ នៅឧបទ្វីបកូរ៉េ ។

កាលពីឆ្នាំកន្លងហើយ ទីក្រុងសេអ៊ូលបានចំណាយថវិកាប្រមាណជាង៤០ភាគរយ នៃការចំណាយសរុបសម្រាប់ កងកម្លាំងទាហានអាមេរិក ដែលកំពុងវត្តមានឈរជើងនៅទីនោះ ។

សូមរំលឹកថា ក្រោយសង្គ្រាមឧបទ្វីបកូរ៉េ១៩៥០-១៩៥៣ ទាហានអាមេរិកប្រមាណ២៨,០០០នាក់ បន្តឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ។ សង្គ្រាមមួយនេះ មិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ ក្រៅតែពីកិច្ចព្រមព្រៀងឈប់បាញ់ប៉ុណ្ណោះ ។

ទាហានអាមេរិក-កូរ៉េខាងត្បូង និងកូរ៉េខាងជើង បាននិងកំពុងតម្រង់ចុងកាណុងកាំភ្លើងដាក់គ្នា ខណៈដែលមេដឹកនាំដែលពាក់ព័ន្ធបាននិងកំពុងស្វះស្វែងរកកិច្ចចរចាសន្តិភាព និយាយរួមគឺរំសាយអាវុធនុយក្លេអ៊ែរពីតំបន់ឧបទ្វីបកូរ៉េ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងជួបប្រជុំកំពូលលើកទី២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពិភាក្សាបញ្ហាដែលនៅសេសសល់ ក្រោយពីជំនួបលើកទី១ កាលពីខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ហាក់ពុំទាន់មានប្រសិទ្ធភាព ។

កូរ៉េខាងជើងទាមទារធានាដល់សន្តិសុខ សុវត្ថិភាព និងលុបទណ្ឌកម្មទាំងស្រុង មុនពេលខ្លួនឈានដល់ការរំលាយអាវុធនុយក្លេអ៊ែរ ។ ប៉ុន្តែអាមេរិកវិញ ប្រកាន់ជំហររឹងមាំថា ទាល់តែទីក្រុងព្យុងយ៉ាង រំសាយអាវុធបរមាណូទាំងអស់ជាមុនសិន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print