ខេត្តសៀមរាប ៖ ចោរស្ទើរភ្លើងម្នាក់ក្រោយពិនិត្យឃើញថាមានឪកសាល្អខណះពេលម្ចាស់ម៉ូតូស្រវឹងស្រាដេកក្បែរចិញ្ចើមថ្នល់ ស្រាប់តែលួចយកម៉ូតូ ជិះចេញបានបន្ដិចទំនងជាភ័យខ្លាំង ស្រាប់ភ្លាត់ស្នៀតជិះដួលរបួសឈាមពេញមុខ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំនុច ភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរង បានអោយដឹង ថា ជនរងគ្រោះឈ្មោះ ជាក់ ចិន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានជិះម៉ូតូម៉ាក ស៊ូមម័រ សេរីឆ្នាំ២០១៦ ពណ៍សរ ពាក់ផ្លាកលេខ សៀមរាប1Y3981 ជិះទៅញាំការនៅភូមិ រការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រហូតដល់ម៉ោង ៤និង៣០នាទីល្ងាចទើបត្រឡប់កមក្រុងសៀមរាបវិញតែម្នាក់ឯង តាមថ្នល់ជាតិលេខ០៦ មកដល់ចំនុចភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ស្រាប់តែស្រវឹងវិលមុខខ្លាំងពេកក៏សំរេចចិត្តឈប់ម៉ូតូរួចដេកនៅចំរាក់ថ្នល់តែម្ដង។
ខណះពេលនោះ ម្ចាស់ម៉ូតូបានដឹង និងពលរដ្នបានឃើញក៏ប្ដឹងមកសមត្ថកិច្ច ដោយជនសង្ស័យ ភ័យពេកក៏ជិះម៉ូតូគិច បានប្រហែល៥០០ម៉ែត្រក៏ដួលបោកក្បាលខ្លួនឯងរងរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ក្រោយមកសមត្ថកិច្ចប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំណែក ជនសង្ស័យត្រូវដេកពេទ្យ ហើយប្រឈមមុខនិងផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី