សកម្មភាពចរាចរណ៍​គ្រឿងញៀននៅថៃ កើនឡើង កម្លាំងប្រឆាំងគ្រឿងញៀនប្តេជ្ញាទប់ស្កាត់

ចែករំលែក៖

ប្រទេសថៃ៖ តំបន់ត្រីកោណ​ មានការជួញដូរគ្រឿងញៀនកើនឡើងនៅក្នុងប្រទេសថៃ បង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ។ កម្លាំងប្រឆាំងគ្រឿងញៀនថៃ បានចាត់វិធានការកម្ចាត់គ្រឿងញៀនយ៉ាងសកម្មបំផុត ។

នៅពេលនេះ ក្រុមជួញដូរគ្រឿងញៀននៅក្នុងតំបន់ព្រៃភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា កំពុងតែជួញដូរ គ្រឿងញៀន ទៅកាន់ប្រទេសជិតខាង ក្នុងនោះមានប្រទេសថៃ។ ដូច្នេះហើយរដ្ឋាភិបាលថៃបានចាត់វិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុត ។

កាលពីខែធ្នូឆ្នាំ២០១៨ ពលរដ្ឋនៅ ភូកេតប្រទេសថៃ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលកម្លាំងប្រឆាំងគ្រឿងញៀនថៃបានសម្រុកចូល ក្នុងវត្ត Kathu ។ កម្លាំងប្រឆាំងគ្រឿងញៀនបានចាប់ព្រះសង្ឃឲ្យត្រួតពិនិត្យ ទឹកនោម ដោយលទ្ធផល រកឃើញលោកសង្ឃ ៧អង្គមានសារធាតុញៀន ភ្លាមៗនោះ ក៏បានចាប់ផ្សឹក សង្ឃទាំង៧អង្គនោះភ្លាម ។

ហេតុការកើតឡើងនៅក្នុង វត្ត Kathu គ្រាន់តែជាផ្នែកមួយតូច នៃជនរងគ្រោះដោយសារគ្រឿងញៀនតែប៉ុណ្ណោះ ។ តាមការសន្និដ្ឋានមានអ្នកទោសនៅក្នុងប្រទេសថៃរហូតដល់ទៅ៧០ភាគរយជាប់ពាក់ព័ន្ធនិងគ្រឿងញៀន ។ តាមរបាយការណ៍របស់គណកម្មការ ប្រឆាំងគ្រឿងញៀនជាតិ ONCB បានឲ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋថៃ ជាង ៣សែននាក់ រស់នៅក្នុងមណ្ឌលកែប្រែ ក្នុងនោះមាន២៤០ពាន់នាក់ស្ថិតនៅក្នុងវ័យ ២៤ឆ្នាំ។

ចំពោះស្ថានភាពគ្រឿងញៀនខាងលើ រដ្ឋាភិបាលថៃបានប្រកាស ទប់ស្កាត់ការជួញដូរគ្រឿងញៀន ដោយមានការចូលរួមពីកម្លាំងទាហាន។ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ផ្តើមឡើងដោយកម្លាំងទាហាន ថៃ កាលពីខែវិច្ឆិកាឆ្នាំ២០១៨ចាប់បានអ្នកប្រើប្រាស់និងជួញដូរ ដល់ទៅ១២០ពាន់នាក់ ។

កាលពីជំនាន់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ក៏បានចាប់ផ្តើមសង្គ្រាម ប្រឆាំងគ្រឿងញៀនផងដែរ ដោយបានសម្លាប់ក្រុមជួញដូរគ្រឿងញៀនដល់ទៅ២៥០០នាក់ ។នៅពេលនោះលោកថាក់ស៊ីនបានបញ្ជារទៅកាន់កម្លាំងប្រឆាំងគ្រឿនថា ជនល្មើសគ្រឿងញៀនមានផ្លូវតែពីរប៉ុណ្ណោះ ទីមួយគឺដេក គុក ទីពីរគឺស្លាប់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print