ករណីអគ្គីភ័យ២ផ្សេងគ្នាក្នុងខណ្ឌទួលគោក តែសំណាងល្អមិនឆេះរៀដាល់ខ្លាំងដល់ផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យ២ផ្សេងគ្នា បានកេីតឡេីងនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដោយករណីទីមួយបានកេីតឡេីងដោយសារតែបុរសម្នាក់ញៀនថ្នាំធ្វេីសកម្មភាពដុតផ្ទះខ្លួនឯង តែគ្រួសារដឹងហើយបាញ់ពន្លត់រលត់ភ្លាមៗ ដោយឡែកករណីទីពីរ គឺប្រជាពលរដ្ឋបានដុតសម្រាម បណ្ដាលឲ្យឆេះរៀដាល់ដល់ស្មៅបង្កមានផ្សែងហ៊ុយខ្លាំងផ្អេីលដល់សមត្ថកិច្ចទាំងព្រឹកតែម្តង ។

IMG_3229

បេីតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ បានកេីតឡេីងកាលវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលដល់នរគបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញបន្ទាប់ពីមានផ្សែងហ៊ុយចេញពីដំបូលផ្ទះលេខ៦៩ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយកូនប្រុសមានបំណងដុតផ្ទះតែត្រូវបានក្រុមគ្រួសារដឹងហើយបាញ់ពន្លត់រលត់ភ្លាមៗ ចំណែកឯជនបង្កហេតុគេចខ្លួនបាត់ផងដែរ ។

ដោយឡែកករណីទី២ បានកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ដដែរ នៅចំណុចដីឡូត៍ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយសារតែប្រជាពលរដ្ឋដុតសម្រាម ទេីបបង្កឲ្យមានការឆេះរៀដាល់ដល់ស្មៅ បង្កឲ្យភ្ញាក់ផ្អេីលតែម្តង ហេីយត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

គួរបញ្ជាក់ផងដែរថាចំពោះករណីអគ្គីភ័យទាំង២នេះ គឺមិនបណ្ដាលឲ្យខូចខាតធ្វេីឲ្យធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនតូចតែប៉ុណ្ណោះ ៕

IMG_3230

IMG_3231

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print