ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយ បន្ទាប់ពីគេឃេីញមានអាជ្ញាធរខណ្ឌដូនពេញជាច្រេីន ចុះទៅជួយអន្តរាគមន៌ភ្លាមៗ ដូចជាលោកគួច ចំរើន អភិបាលខណ្ឌដូនពេញនិងលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌនិងមន្ត្រីកងរាជអាវុធហត្ថ ខណៈដែលបុរសម្នាក់បានប្រេីប្រាស់គ្រឿងញៀនរហូតដល់បែកថ្នាំបានកាន់កាំបិតចំនួន២ដេីម រត់ឡើងផ្ទះប្រជាពលរដ្ឋ បង្កការភ័យខ្លាចដល់ម្ចាស់ផ្ទះរួចក៏អជ្ញាធរខណ្ឌដូនពេញបានចុះចាប់បង្ក្រាបជនញៀនថ្នាំរូបនោះទាន់ពេលផងដែរ ។

ករណីឃាត់ខ្លួនបុរសញៀនថ្នាំខាងលើនេះ បានកើតឡើងកាលពីវេលា៥ និង៣០នាទីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៤A ផ្លូវ២៦៤ កែង ផ្លូវ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បុរសញៀនថ្នាំនោះឈ្មោះ វណ្ណា ឆើត ភេទប្រុស អាយុ២៧ឆ្មាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ត្រូវបានដកហូតវត្ថុតាងកាំបិតចំនួន២ដេីម ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញបុរសញៀនថ្នាំរូបនេះ បានកាន់កាំបិតចំនួន០២នៅក្នុងដៃរត់ឡើងផ្ទះលេខ៤A ផ្លូវ២៦៤ កែង ផ្លូវ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បង្កឲ្យក្រុមគ្រួសារម្ចាស់ផ្ទះមានការភ័យខ្លាច ហេីយភ្លាមនោះលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងវរៈសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញនិងមន្ត្រីកងរាជអាវុធហត្ថខណ្ឌបានចុះទៅដល់ ទីនោះភ្លាមៗបានដឹកនាំបញ្ជាកម្លាំងធ្វើការឃាត់ខ្លួនជនញៀនថ្នាំរូបនោះព្រមទាំងដកហូតវត្ថុតាងកាំបិតចំនួន២ ដេីមផងដែរ ។
ក្រោយកេីតហេតុបុរសញៀនថ្នាំរូបនេះ ត្រូវបាននគរបាលបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីបញ្ជូនបន្តទៅមណ្ឌលកែប្រែឪកាសខ្ញុំដេីម្បីធ្វេីការអប់រំផងដែរ ៕



...
ដោយ៖ ស ដារ៉ា