ចូលរួមពិធីមង្គលការ​នៅសណ្ឋាគារទំនើប ក្លាយជាសោកនាដកម្ម ត្រូវភ្លើងឆេះបណ្តាលឲ្យមនុស្សស្លាប់១៧នាក់

ចែករំលែក៖

ប្រទេសឥណ្ឌា៖ មកទល់ពេលនេះមានអ្នកស្លាប់ កើនឡើង​១៧នាក់ហើយ ​ដោយគ្រោះអគ្គិភ័យ កើតឡើង នៅក្នុងសណ្ឋាគារ ប្រណិតមួយនៅឥណ្ឌា និង​៣៥នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ក្នុងនោះមាន​៤នាក់រងរបួស ។ គ្រោះថ្នាក់កើតឡើងពេលកំពុងតែមានពិធីរៀបការនៅទីនោះ។
ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង​៤និង​៣៥នាទី (ម៉ោងក្នុងតំបន់)នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអណ្តាតភ្លើងឆាប់ឆេះចេញពីឃ្លាំងស្តុកទំនិញ នៅក្នុងសណ្ឋាគា Arpit Palace ​ស្ថិតនៅទីក្រុងញ៉ូវដេលី​ប្រទេសឥណ្ឌា។
ប៉ូលិសឥណ្ឌាថ្លែងថា៖ ភ្លើងបានឆេះសណ្ឋាគារ Arpit Palace ស្ថិតនៅក្នុងសង្កាត់ Karol Bagh ភាគកណ្តាលទីក្រុងញូវដេលី ។ ប៉ូលិសបានបញ្ជាក់ថា៖ ជនរងគ្រោះបាត់បង់ជីវិតកើន១៧នាក់ ក្នុងនោះមានកុមារផងដែរ ។
ប្រភពបន្តថា៖ ពិធីរៀបអាពាហ៍ពិពាហ៍មួយ បានកក់បន្ទប់ចំនួន៣៥បន្ទប់ នៃសណ្ឋាគារខាងលើនេះ ហើយអំឡុងពេលមានភ្លើងឆេះកើតឡើងនោះ ជនរងគ្រោះភាគច្រើនស្ត្រី និងកុមារ បានព្យាយាមហក់លោតចេញតាមបង្អួច ។
លោក Virendra Singh អនុប្រធានក្រុមពន្លត់អគ្គិភ័យនិយាយថា៖ មនុស្ស៣៥នាក់ ត្រូវបានជួយសង្គ្រោះ ។ លោកថា ជនរងគ្រោះភាគច្រើនកំពុងដេក អំឡុងពេលភ្លើងបានឆាបឆេះ ដែលបណ្តាលមកពីឧបករណ៍បិទបើកភ្លើង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print