ភ្នំពេញ ៖ នារីម្នាក់អាយុ៣០ឆ្នាំ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ត្រូវបានអ្នកនេសាទចេញទូកទៅជួយដើម្បីស្រង់មកលើគោកវិញ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថានារីរូបនេះមានឈ្មោះហៀងហៅ ស្រីអូន ជាកម្មករសំណង់ ស្នាក់នៅពិតប្រាកដទេ ។ ទាក់ទងនឹងមូលហេតុនេះនាងមិនបានប្រាប់ឲ្យដឹងអ្វីច្រើននោះទេ នាងថា គ្រាន់តែធុញថប់ក្នុងជីវិតក៏ដាច់ចិត្តធ្វើដំណើរមកលោតចិត្តសម្លាប់ខ្លួនតែម្តង ។ ហើយនៅពេលដែលលោតទឹក គឺត្រូវបានអ្នកស្ទូចត្រីឃើញក៏បានហៅទូកនេសាទឲ្យទៅជួយស្រង់យកមកដាក់លើគោកវិញ គល់ស្ពានជ្រោយចង្វារខាងកើត។
បច្ចុប្បននារីរូបនេះត្រូវបានសមត្ថកិច្ចសាកសួរនៅនគរបាលប៉ុស្តិ៍មូលដ្ឋាន សង្កាត់ជ្រោយចង្វា និងស្វែងរកសាច់ញាតិមកទទួលទៅត្រលប់ទៅវិញ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញក៏មាននារីម្នាក់មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វានេះដែរ តែត្រូវបានអ្នករៀបចំសណ្តាប់ធ្នាប់ស្ពានជ្រោយចង្វារឃើញជួយទាន់ ហើយថ្ងៃនេះក៏មិនខុសគ្នាដែរ តែត្រូវបានប្រជានេសាទជនជាតិឥស្លាមចេញជួយសង្គ្រោះទាន់ពេល៕ជ្រោយពេជ្រ